ភ្ញាក់ព្រឺ​ត​! ឡៅ ចន្ទ្រា ឡើង​កូដ​ឈានដល់​ក្លាយជា​តួ​សម្តែងក្នុង​វីដេអូ "តស៊ូដើម្បី​កេរដំណែល"

  • 2019-04-24 07:31:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាពេល​ថ្មីៗ​នេះ មាន​វីដេអូ​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ដែលមាន​ចំណង​ជើងថា “​តស៊ូ​ដើម្បី​កេរ​ដំណែ​ល​” ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ជីធម្មជាតិ​ជប៉ុន សញ្ញា​ផែនដី​។ នៅក្នុង​វីដេអូ​នេះ គេ​ចាប់អារម្មណ៍​ទៅលើ​អ្នក​ប្រដាល់​កំពុងល្បី​រន្ទឺ​មួយរូប​ក្នុង ព្រះរាជាណាចក្រ​កម្ពុជា គឺ​កីឡាករ ឡៅ ចន្ទ្រា បានបង្ហាញ អំពី​ខ្សែជី​វិត​អ្នក​ស្នង​ក្បាច់គុន​ប្រដាល់​ខ្មែរ​បុរាណ​។ រីឯ​ខ្សែ​ជិវិត​មួយទៀ​ត​គឺ ខ្សែជីវិត​កសិករ​ដែល​ស្នង​ដី​កេរដំណែ​ល របស់​គ្រួសារ​។​

វីដេអូ​នេះ​​ ទទួលបាន​ការចាប់អារម្មណ៍​ពី​សាធារណ​ជន​ជាច្រើន​ដោយ​បាន​ចូលរួម​បញ្ចេញ​មតិ​ផ្សេងគ្នា តែ​ន័យ​រួម​គឺ​​ ពេញចិត្ត​នូ​វ​គំនិត ដែល​ប​ណ្តុះឲ្យ​អ្នក​បាន​យ​ល់​ច្បាស់អំ​ពី​ថា "កេរដំណែ​ល​​" របស់​គ្រួសារក៏ដូចជា​កេរដំណែល​ដូនតា​​ថា​មាន​តម្លៃ​ប៉ុណ្ណា​។​​ ដើម្បី​ឲ្យ​កាន់តែច្បាស់ លោក​អគ្គនាយក​ក្រុមហ៊ុន​ជី​ធម្មជាតិ ជប៉ុន​​​សញ្ញា​ផែនដី​​ក៏​បាន​បកស្រាយ​ល​ម្អិ​ត​ថា៖ “​ក្រៅពី​វ​ប្បធ​ម៌​​ និង​សិល្បៈយ៉ាង​សម្បូរបែប​ដ៏​ល្អ​ផូរផង់ កម្ពុជា​នូ​វ​មានគុនបុរាណ​ដែល​ល្បីរ​ន្ទឺ​ថា​ល្អ​ប្លែក​ពី ប្រទេស​ដទៃ​​ ជាពិសេស​​​ដែនដី​សុវណ្ណ​ភូមិ ដែល​មាន​អំណោយផល​ផ្នែក​កសិកម្ម និង​ពោរពេញ​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ​នានា"​។​​

ចំពោះ​សារដ៏​សំ​ខាន់ ក្នុង​វីដេអូ​នេះ មាន​គោល​បំណង​ចង់​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​បង​ប្អូន​ប្រជា​ជន​ខ្មែរ​ទាំងអស់​បាន​យល់​អំ​ពី​អត្ថ​ន័​យ និង​តម្លៃ​ដែល​មិនអាច កាត់ថ្លៃ​បាន​ចំពោះ​អ្វី ដែល​ហៅថា​​ "កេរដំណែ​ល" ដែល​បាន​បន្សល់​ពី​ដូនតា​រាប់សិប​ជំនាន់​។ ដូច្នេះក្នុង​​ជា​កូនចៅ​​ ដែល​ជា​អ្នក​ស្នង​​ ត្រូវ​ព​ង្រឹ​ង​ជំ​ហ​រ​​​ដើម្បី​ជម្នះ​ឧបសគ្គ ព្រោះ​វា​ជា​កាតព្វកិច្ច​របស់​អ្នក​ស្នង ដើម្បី​រក្សា​ឲ្យ​បាន​គង់វង្ស​សម្រាប់​ជំ​នា​ន់​ក្រោយ​ជា​អ្នក​បន្ត។

ដើម្បី​ជ្រាប​ច្បាស់ សូម​ទស្សនា​វីដេអូ​ស្ប៉ត​របស់​ក្រុមហ៊ុន​ជី​ធម្មជាតិ សញ្ញា​ផែនដី​៖​

អត្ថបទ៖ ថា ម៉ាលីដា