គ្រោះថ្នាក់​ធំ ​​​ទុក​ឡាន​ចោល​ហាល​ថ្ងៃក្តៅ​​យូរ​មិន​ចាប់​អារម្មណ៍​

  • 2019-04-17 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជិះ​ឡាន​មិន​តិច​នាក់​ទេ ដែល​ចាប់​អារម្មណ៍​ពី​ផល​ប៉ះពាល់​ដោយ​សារ​ការ​ទុក​ឡាន​ចោល​ហាល​ថ្ងៃ​ក្តៅ​ខ្លាំង។

Car Under the Sun-02

លោក ហាក់ ហ៊ួត ដែល​ជា​ម្ចាស់​ហ្គារ៉ាស់​លក់​គ្រឿង​បន្លាស់​រថយន្ត​យីហោ ហាក់ ហ៊ួត បាន​ឱ្យ​ដឹង​ថា ឡាន​ដែល​ត្រូវ​ទុក​ហាល​ថ្ងៃ​យូរ​នឹង​ធ្វើ​ឱ្យ​តាប្លូ​ប្រេះ ព្រោះ​ដោយ​សារ​តែ​កម្តៅ​ថ្ងៃ​ក្តៅ​ខ្លាំង​ដែល​ជះ​ចូល​តាម​កញ្ចក់​ឡាន​ខាង​មុខ។

លោក ហ៊ួត​បន្ត​ទៀត​ថា ក្រៅ​ពី​ធ្វើ​ឱ្យ​តាប្លូ​ស្លក​និង​ប្រេះ កញ្ចក់​ឡាន​ក៏​អាច​នឹង​ផ្ទុះ​បែក​ដែរ (ករណី​កម្រ) បើ​សិន​ឡាន​ទុក​ចោល​ហាល​ថ្ងៃ​ក្តៅ​ខ្លាំង​ហើយ​កញ្ចក់​ទ្វារ​ទាំង​អស់​បិទ​ជិត។ ដោយ​សារ​តែ​កញ្ចក់​ទ្វារ​ទាំង​អស់​ត្រូវ​បិទ​ជិត​ហើយ​បរិយាកាស​ក្នុង​ឡាន​ហប់​និង​ក្តៅ​ខ្លាំង ទើប​​​ធ្វើ​ឱ្យ​កញ្ចក់​បែក។

បើ​និយាយ​ពី​ភេសជ្ជៈ​ឬ​នំ​ចំណី​​​នៅ​ក្នុង​ឡាន​វិញ​នឹង​ត្រូវ​ខូច​គុណភាព ដោយ​សារ​ប្រតិកម្ម​នៃ​ហ្គាស់​និង​សារធាតុ​គីមី​ផ្សេងៗ​នៅ​ក្នុង​អាហារ​ឬ​ភេសជ្ជៈ​ទាំង​នោះ​ជាមួយ​នឹង​កម្ដៅ។ ដូច្នេះ​​មិន​គួរ​យក​ចំណី​អាហារ​ឬ​ភេសជ្ជៈ​កំប៉ុង​នានា​ដែល​ទុក​ចោល​ក្នុង​ឡាន​យូរ​មក​ញាំ​ឡើយ។

ម្ចាស់​ហ្គារ៉ាស់​រូប​នេះ​ផ្តល់​ដំបូន្មាន​ថា បើ​ទុក​ឡាន​ចោល​ហាល​ក្តៅ​យូរ គួរ​តែ​យក​អ្វី​មួយ​មក​គ្រប​ពី​ខាង​មុខ​កញ្ចក់​ដើម្បី​កាត់បន្ថយ​កម្តៅ​​ជះ​ទៅ​តាប្លូ ហើយ​មួយ​វិញ បើ​អាច​គួរ​តែ​បើក​កញ្ចក់​ទ្វារ​​​ណាមួយ​តូច​ល្មម​អាច​ឱ្យ​ខ្យល់​ចេញ​​ចូល​ទៅ​ខាង​ក្នុង​រថយន្ត​ដើម្បី​កុំ​ឱ្យ​បរិយាកាស​ក្នុង​ឡាន​ហប់​ពេក៕

អត្ថបទ៖ ប៉ែត ផាន់និត

អត្ថបទពេញនិយម