Pep ​ថា​១​គ្រាប់​របស់​ Llorente ​ជា​បាល់​ប៉ះ​ដៃ​ច្បាស់​ចែស​

  • 2019-04-18 01:50:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Manchester City ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ UEFA Champions League ​ហើយ ​បើ​ទោះ​ជា​ឈ្នះ​ជើង​ទី​២ ​ក្នុង​លទ្ធផល ៤-៣ ​មែន ប៉ុន្តែ​សរុប​ទាំង​ពីរ​ជើង​ទៅ ៤-៤ (គិត​គ្រាប់​ក្រៅ​ដី)​។

ការ​ប្រកួត​នៅ​យប់មិញ​នេះ ពិត​ជា​ល្អ​មើល​មែនទែន ​ដោយ​មាន​គ្រាប់​បាល់​កើត​ឡើង​ដល់​ទៅ​៧​គ្រាប់​​ឯ​ណោះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​មាន​ការ​តវ៉ា​ច្រើន​ដែរ​ក្នុង​ការ​ប្រកួត​នេះ ​ព្រោះ​ថា​មាន​ការ​ប៉ះ​ទង្គិច​គ្នា ​និង​គ្រាប់​បាល់​រក​បាន​ដោយ Offside ​ច្រើន​។ ក្នុង​នោះ​ដែរ ​១​គ្រាប់​របស់​កីឡាករ Llorente ​ក៏​ត្រូវ​បាន​លោក Pep ​អ្នក​ចាត់ការ​ក្រុម Man City ​ចាត់​ទុក​ថា​ជា​បាល់​មិន​បាន​ការ​ដែរ ព្រោះ​ប៉ះ​ដៃ​។

អតីត​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​ជា​អ្នក​គាំទ្រ​បច្ចេកវិទ្យា VAR ​ប៉ុន្តែ​១​គ្រាប់​របស់ Llorente ​គឺ​ពិត​ជា​ប៉ះ​ដៃ​មែន។ ​ខ្ញុំ​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​ដោយ​យុត្តិធម៌ ​លេង​បាល់​យុត្តិធម៌។ អាជ្ញាកណ្ដាល ​គួរ​តែ​ជួយ​ធ្វើ​បែប​នេះ។ ហើយ​បាល់​របស់ Aguero ​វិញ ​បើ​អាជ្ញាកណ្ដាល​កាត់​ក្កី​ថា Offside ​ហើយ ​ខ្ញុំ​ក៏​មិន​និយាយ​អ្វី​ទៀត​ទេ”៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មុន្នីរម្យ