អ្នក​បោះ​បង់​ការ​សិក្សាឬ​គ្មាន​ការងារ​ ​ក្រសួង​រើស​ឲ្យ​រៀន​បច្ចេកទេស​ឥត​បង់​ថ្លៃ ១០០%

  • 2019-04-18 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នាយកដ្ឋាន​បច្ចេកទេស​ឧស្សាហកម្ម បាន​ប្រកាស​ជ្រើសរើស​សិក្ខាកាម​សរុប​ចំនួន ៧៥ ​នាក់​ដើម្បី​ឲ្យ​មាន​លទ្ធភាព​ចូល​រៀន​ផ្នែក​បច្ចេកទេស​វិជ្ជាជីវៈ ៥ ជំនាញ​ផ្សេងៗ​គ្នា​គឺ ​ជំនាញ​ថែទាំ ​និង​ជួសជុល​រថយន្ត ​ជំនាញ​ថែទាំ និង​បរិក្ខារ​ម៉ាស៊ីន​ត្រជាក់ ​ជំនាញ​ត​បណ្តាញ​អគ្គិសនី ​ជំនាញ​បច្ចេកទេស​លោហៈ​បន្សារ ​និងគ្រឿង​បង្គុំ​(ផ្សារ) ​និង​បច្ចេកទេស​គ្រប់គ្រងយានដ្ឋាន។ ​

លក្ខខណ្ឌ​ជ្រើស​រើស៖ ជាសិស្សានុសិស្ស ដែលបោះបង់ការសិក្សា និងយុវជន យុវតី កម្មករ កម្មការិនី ដែលបោះបង់ការងារ គ្មានការងារធ្វើ តែត្រូវចេះអាន និងសរសេរអក្សរខ្មែរ។

រូបតំណាង

​ចង់​ដឹង​លក្ខខណ្ឌ​ផ្សេងៗ សូម​អាន​សេចក្ដី​ណែនាំ​ខាងក្រោម៖

រូបភាព៖ ក្រសួងការងារនិងបណ្តុះបណ្ដាលវិជ្ជាជីវៈ

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម