មកស្គាល់អាងហែលទឹកសាធារណៈដំបូងបង្អស់លើពិភពលោក
- 2019-04-18 14:13:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់អាងហែលទឹកសាធារណៈដំបូងបង្អស់លើពិភពលោក
ចន្លោះមិនឃើញ
អាងហែលទឹកសាធារណៈ ដែលកើតឡើងដំបូងបង្អស់គឺស្ថិតនៅទីក្រុង Mohenjo-Daro ដែលទីក្រុងបុរាណមួយស្ថិតក្នុងប្រទេសប៉ាគីស្ថានក្នុងពេលបច្ចុប្បន្ន។ អាងនេះត្រូវបានកសាងឡើងកាលពី ៤,៥០០ឆ្នាំមុន ក្នុងសម័យនៃអរិយធម៌ជ្រលងទន្លេឥណ្ឌុស។
អាងទឹក The Great Bath នេះ មានបណ្ដោយ ១១ម៉ែត្រ និងទទឹង ៧ម៉ែត្រ ហើយមានជម្រៅជាង ២.៥ម៉ែត្រ។ អាងនេះត្រូវបានគេប្រើប្រាស់សម្រាប់មុជទឹករួមគ្នា ក៏ដូចជាធ្វើពិធីសាសនាផ្សេងៗផងដែរ។
គេប៉ាន់ស្មានថា អាងនេះត្រូវបានគេបោះបង់ចោលនៅឆ្នាំ ១៩០០មុនគ្រិស្តសករាជ ហើយត្រូវបានគេរកឃើញវិញ នៅឆ្នាំ១៩២៦ ហើយត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៨០។
សូមបញ្ជាក់ផងដែរថា អរិយធម៌ជ្រលងទន្លេឥណ្ឌុសមានវាសនាខុសពីអរិយធម៌នៃតំបន់ដទៃៗទៀត ដោយអរិយធម៌មួយនេះមិនត្រូវបានអ្នកឈ្លានពានយកមកប្រើតទេ ដែលបណ្ដាលវប្បធម៌ទាំងនេះត្រូវបានកប់ចោលរាប់ពាន់ឆ្នាំ រហូតដល់បច្ចុប្បន្នទើបគេរកឃើញ៕
អានបន្ត៖
មកស្គាល់ពីសាកលវិទ្យាល័យដែលមានអាយុចំណាស់ជាងគេលើលោក
បណ្ដាប្រទេសទាំង ៥ដែលមានភ្ញៀវទេសចរមកលេងតំបន់អាស៊ានច្រើនបំផុត