Chelsea និង​ Arsenal ឡើង​វគ្គ​៤​ក្រុម​ពាន​អឺរ៉ុបទី២​ អាចជួបគ្នាវគ្គផ្តាច់ព្រ័ត្រ​

  • 2019-04-19 01:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​មក​ពី​លីគ​អង់គ្លេស​ Chelsea និង​ Arsenal បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​​អឺរ៉ុប​លំដាប់​ទី​ UEFA Europa League បន្ទាប់​ពី​ធ្វើ​បាន​ល្អ​ដូច​គ្នា​ទាំង​ពីរ​ជើង​ក្នុង​ការ​ប្រកួត​វគ្គ​​៨​ក្រុម​ចុង​ក្រោយ។

តោ​ខៀវ​ Chelsea បាន​បន្ត​ឈ្នះ Slvia Prague ដោយ​លទ្ធផល​ ៤-៣​ ជើង​ទី​២​ ក្នុង​ផ្ទះ​របស់​ខ្លួន​ បន្ទាប់​ពី​ជើង​ទី​១​នៅ​ទឹក​ដី Slvia Prague បាន​ឈ្នះ ១-០ ដែល​សរុប​ទាំង​ពីរ​ជើង​ឈ្នះ​ ៥-៣។

ចំណែក​​កាំភ្លើង​ធំ​ Arsenal បាន​បន្ត​​ឈ្នះ​ក្រុម​ Napoli នៅ​ក្រៅ​ដី​ជើង​ទី​២​យប់​មិញ​ដោយ​លទ្ធផល​ ១-០ បន្ទាប់​ពី​ជើង​ទី​១​នៅ​ទឹក​ដី​របស់​ខ្លួន​បាន​យក​ឈ្នះ​​ដោយ​លទ្ធផល​ ២-០ ដែល​សរុប​ទាំង​ពីរ​ជើង​ឈ្នះ​ ៣-០។

នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ តោ​ខៀវ​ Chelsea ត្រូវ​ជួប​ក្រុម​ Eintracht Franfurt ជើង​ទី​១​​ថ្ងៃ​ទី​៣ ខែ​ឧសភា នៅ​ទឹក​ដៅ​ដី​ Eintracht Franfurt និង​ជើង​ទី​២​នៅ​ទឹក​ដី​ Chelsea​ ថ្ងៃ​ទី​១០​ ខែ​ឧសភា។ ស្រប​ពេល​កាំភ្លើង​ធំ​ Arsenal ជួប​ក្រុម​អេស្ប៉ាញ​ Valencia ជើង​ទី​១​ ថ្ងៃ​ទី​៣​ ខែ​ឧសភា​ នៅ​ទឹក​ដី​របស់​ខ្លួន​ មុន​ពេល​ហោះ​ទៅ​ប្រកួត​ជើង​ទី​២​ថ្ងៃ​ទី​១០ ខែ​ឧសភា​ នៅ​ទឹក​ដី​ប្រទេស​អេស្ប៉ាញ។

ប្រសិន​បើ​ក្រុម​អង់គ្លេស​ទាំង​ពីរ​ឆ្លង​កាត់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជោគជ័យ​ដូច​គ្នា នោះ​មាន​ន័យ​ថា ក្រុម​អង់គ្លេស​មួយ​ក្នុង​ចំណោម​២​នេះ​នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ UEFA Europa League​ រដូវ​កាល​នេះ៕

​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា