Robert Downey Jr. ជាតួអង្គម្នាក់គត់ដែលបានអានប៉ារ៉ូលរឿង "Avengers: Endgame” ទាំងមូល
- 2019-04-19 02:13:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Robert Downey Jr. ជាតួអង្គម្នាក់គត់ដែលបានអានប៉ារ៉ូលរឿង "Avengers: Endgame” ទាំងមូល
ចន្លោះមិនឃើញ
ជាការពិតណាស់ ក្រុមការងារពីក្រោយខ្សែភាពយន្តដ៏ល្បី "Avengers: Endgame” បានព្យាយាមបិទបាំងឈុតឆាកក្នុងសាច់រឿងមួយនេះឲ្យជិតដើម្បីកុំឲ្យមានការបែកធ្លាយចេញទៅខាងក្រៅ មុនពេលខ្សែភាពយន្តត្រូវបានចាក់បញ្ចាំងជាផ្លូវការ។
ជាមួយគ្នានេះដែរ ថ្មីៗនេះ អំឡុងពេលធ្វើកិច្ចសម្ភាសជាមួយ Rotten Tomatoes អ្នកដឹកនាំរឿង The Russo Brothers បានទម្លាយថា មានតួអង្គតែម្នាក់ប៉ុណ្ណោះដែលបានអានប៉ារ៉ូលរឿងមួយនេះទាំងអស់។ ម្នាក់នោះគឺជាតារាសម្ដែង Robert Downey Jr.។ លោកគឺជាមនុស្សម្នាក់គត់ក្នុងខ្សែភាពយន្តមួយនេះ ដែកគួរឲ្យទុកចិត្តជាងគេ ក្នុងការអានប៉ារ៉ូលរឿងទាំងមូល។
អ្នកដឹកនាំរឿងមួយនេះក៏បានបន្តទៀតថា តារាសម្ដែង Benedict Cucumberbatch ទទួលបានប៉ារ៉ូលតែក្នុងឈុតដែលលោកសម្ដែងតែប៉ុណ្ណោះ ខណៈ Chris Evans ក៏អានមានសិទ្ធិអានប៉ារ៉ូលរបស់លោកដែរ។ ហើយខណៈ តួអង្គ Tony Stark ជាមនុស្សតែម្នាក់ដែលទទួលបានប៉ារ៉ូលរឿងទាំងមូល តួអង្គ Spider Man បែរជាមិនទទួលបានសូម្បីតែក្រដាសចម្លងប៉ារ៉ូលរបស់ខ្លួន។
ជាការបកស្រាយហេតុផល អ្នកដឹកនាំរឿងបាននិយាយថា៖ "ផ្នែកមួយនៃការជំរុញទឹកចិត្តឲ្យធ្វើរឿងនេះ គឺធ្វើយ៉ាងណាកាត់បន្ថយសម្ពាធរបស់តួអង្គ ព្រោះថាវាមានការពិបាកណាស់ ក្នុងការគ្រប់គ្រងខ្លួនឯងពីអ្វីដែលយើងចង់និយាយ។ ខ្សែភាពយន្តទាំងនេះប្រៀបដូចជាជីវិតយើងទាំងមូល។ វាជាអ្វីគ្រប់យ៉ាងដែលពួកយើងប្រឹងប្រែងធ្វើកន្លងមក។ ការផ្ដោតសំខាន់គឺការនិយាយរៀបរាប់ពីវា។ ដូច្នេះ ពួកយើងបានដកសម្ពាធចេញពីពួកគេ ដោយការនិយាយថា "អូខេ! អ្នកដឹងរឿងកាន់តែតិច អ្នកកាន់តែមិនសូវព្រួយបារម្ភពីអ្វីដែលអ្នកត្រូវនិយាយចេញទៅ"៕
ទស្សនាវីដេអូខាងក្រោម៖