៧​គូ​លីគ​កម្ពុជា​សប្តាហ៍ទី៤នេះ ចង់មើលគូ​ណាបងប្អូន?

  • 2019-04-19 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លីគ​ជើង​ឯក​កម្ពុជា​រដូវ​កាល​២០១៩​នេះ​ឈាន​ដល់​សប្តាហ៍​ទី​៤​ហើយ​មាន​៧​គូ​ដួច​​សប្តាហ៍​មុន​ៗ។ ក្រុម​ខ្លាំង​ៗ​ភាគ​ច្រើន​ជួប​គូ​ប្រកួត​ដែល​មាន​កម្រិត​​ធូរ​ស្រាល​ ប៉ុន្តែ​គូ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​គឺ​ក្រុម​មិន​ដែល​ចាញ់​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បើក​ទ្វារ​ផ្ទះ​របស់​ខ្លួន​ទទួល​ក្រុម​ល្បី​ឈ្មោះ​ ភ្នំពេញ​ក្រោន។

ក្រុម​ភ្នំពេញ​ក្រោន

ថ្ងៃ​សៅរ៍​ ទី​២០ មេសា​នេះ​ ក្រុម​​អាស៊ី​អឺរ៉ុប​​បើក​ទ្វារ​​ទីលាន​របស់​ខ្លួន​នៅ​អរិយក្សត្រ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ដើម្បី​ស្វែង​រក​៣​ពិន្ទុ​ពី​ភ្ញៀវ​ គីរី​វង់​សុខ​សែន​ជ័យ។ នៅ​ម៉ោង​ដំណាល​គ្នា​នេះ​ ក្រុម​យុវជន​អាយុ​១៨​ឆ្នាំ​បាទី​ក៏​ទទួល​ស្វាគមន៍​ក្រុម​ហោះ​ហើរ​មក​ពី​ខេត្ត​សៀមរាប​ អង្គរថាយហ្គឺរ​នៅ​ទី​លាន​សាលា​បាល់ទាត់​ជាតិ​បាទី​ខេត្ត​តាកែវ។ ថ្ងៃ​ជា​មួយ​គ្នា​នេះ​ ក្រុម​ក្បែរ​គ្នា​ អគ្គិសនី​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​រក​៣​ពិន្ទុ​ពី​ក្រុម​ខ្លាំង​​វិសាខា វេលា​ម៉ោង​៦​ល្ងាច​នៅ​ទឹក​ដី​វិសាខា។

ថ្ងៃ​​​អាទិត្យ​ ទី​២១​ មេសា​មាន​​៤​គូ​ដែល​​ប្រកួត​ម៉ោង​ដំណាល​គ្នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​មាន​​៣​គូ​គឺ​ក្រុម​​​ ខេត្ត​កំពង់ចាម​​ជួប​​បឹងកេត ​នៅ​ទី​លាន​ប៊ុនរ៉ានី​ហ៊ុនសែន​មេមត់។ ប៉ូលិស​ ប៉ះ​ ​ក្រសួង​ការពារ​ជាតិ​ នៅ​ទី​លាន​អគ្គិសនី​កម្ពុជា​ និង​សូលទីឡូអង្គរ​ទទួល​ ​ណាហ្គាវើល​ នៅ​ទី​លាន​ខេត្ត​សៀមរាប។

ដោយ​ឡែក​វេលា​ម៉ោង​៦​ល្ងាច​ ម្ចាស់​ផ្ទះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​អាច​នឹង​ទទួល​បាន​ជ័យជម្នះ​ជា​លើក​ទី​៤​ តាម​រយៈ​ទទួល​ក្រុម​​ភ្នំពេញ​ក្រោន​នៅ​ទី​លាន​ខេត្ត​ស្វាយរៀង។ រហូត​ដល់​ពេល​​នេះ ស្វាយរៀង​កំពុង​ឈរ​លើ​កំពូល​តារាង​ បន្ទាប់​ពី​​៣​ប្រកួត​ ឈ្នះ​ទាំង​៣​ប្រកួត​ ខណៈ​ភ្នំពេញ​ក្រោន​ឈ្នះ​១​ប្រកួត​ ចាញ់​២​ប្រកួត។

កម្មវិធី​ប្រកួត​ថ្ងៃ​សៅរ៍​ ទី​២០ មេសា​ ២០១៩​

  • ​អាស៊ី​អឺរ៉ុប​ vs គីរី​វង់​សុខ​សែន​ជ័យ​ ម៉ោង​៣:៣០​នាទី​រសៀល​ នៅ​ទី​លាន​ស្ពត​ផាក​
  • យុវជន​១៨​ឆ្នាំ​បាទី​ vs អង្គរថាយហ្គឺរ​ ម៉ោង​៣:៣០​នាទី​រសៀល​ នៅ​ទី​លាន​បាទី​
  • វិសាខា​ vs អគ្គិសនី​កម្ពុជា​ ម៉ោង​៦​ល្ងាច​ នៅ​ទី​លាន​វិសាខា​

កម្មវិធី​ប្រកួត​ថ្ងៃ​អាទិត្យ​​ ទី​២១ មេសា​ ២០១៩​

  • ខេត្ត​កំពង់ចាម​ vs ​បឹងកេត ម៉ោង ៣:៣០​នាទី​រសៀល​ នៅ​ទី​លាន​ប៊ុនរ៉ានី​ហ៊ុនសែន​មេមត់​
  • ប៉ូលិស​ vs ​ក្រសួង​ការពារ​ជាតិ​ ម៉ោង​ ៣:៣០​នាទី​រសៀល​ នៅ​ទី​លាន​អគ្គិសនី​កម្ពុជា​
  • សូលទីឡូអង្គរ​ vs ​ណាហ្គាវើល​ ម៉ោង​ ៣:៣០​នាទី​រសៀល​ នៅ​ទី​លាន​ខេត្ត​សៀមរាប​
  • ព្រះ​ខ័នរាជ​ស្វាយរៀង​ vs ​ភ្នំពេញ​ក្រោន​ ម៉ោង​ ៦​ល្ងាច​ នៅ​ទី​លាន​ខេត្ត​ស្វាយរៀង​ ​

អត្ថបទ៖ ជាន ចាន់រ៉ា