Giroud បង្កើត​កំណត់ត្រា​ថ្មី​ ក្រោយ​ពី​ស៊ុត​ចូល ១​គ្រាប់​ក្នុង​ UEL

  • 2019-04-19 11:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Chelsea កីឡាករ​ Olivier Giroud បាន​បង្កើត​កំណត់ត្រា​ថ្មី​មួយ​ ដោយ​ក្លាយ​ជា​កីឡាករ​Chelsea ដំបូង​បង្អស់​ដែល​បាន​ស៊ុត​ ១០​គ្រាប់​ នៅ​កម្មវិធី​អឺរ៉ុប​ក្នុង​មួយ​រដូវ​កាល​។

Giroud ​បាន​បង្កើត​កំណត់ត្រា​នេះ បន្ទាប់​ពី​រក​គ្រាប់​ពេល​លេង​ប៉ះ​នឹង​ក្លឹប​នៃ​សាធារណរដ្ឋ​ឆេក​ Slavia Prague ក្នុង​ជើង​ទី២ នៃ​វគ្គ​ ៨​ក្រុម​ចុង​ក្រោយ​នៃ UEFA Europa League កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។

ក្នុង​ព្រឹត្តិការណ៍​លំដាប់​ទី២ អឺរ៉ុប​នេះ​ដែរ Giroud បាន​បង្កើត​គ្រាប់​បាល់​ចំនួន ១៣គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន ១២​លើក​របស់​គេ ដែល​ក្នុង​នោះ​រក​គ្រាប់​បាល់​បាន​ខ្លួន​ឯង​ចំនួន ១០​គ្រាប់ និង​បញ្ជូន​គ្រាប់​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ចំនួន ៣​ដង។

សូម​បញ្ជាក់​ផង​ដែរ​ថា​ Giroud បាន​ផ្លាស់​ពី​ Arsenal មក​កាន់​ក្លឹប​ Chelsea នៅ​ខែ​មករា ឆ្នាំ​២០១៨ ហើយ​ចាប់​ពី​ពេល​នោះ​មក ខ្សែ​ប្រយុទ្ធ​បារាំង​រូប​នេះ​បាន​រក​គ្រាប់​បាល់​ឲ្យ Chelsea ១៧​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ ៥៧​លើក​នៅ​គ្រប់​កម្មវិធី​របស់​ក្លឹប៕

អាន​បន្ត៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម