Zidane អាច​នឹង​ស្រងាក​ចិត្ត ក្រោយ​ឭ​ពាក្យ​មួយ​ឃ្លា​ពី​មាត់ Mbappe

  • 2019-04-22 04:02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Kylian Mbappe បាន​និយាយ​ចេញ​ពី​មាត់​ថា គេ​នឹង​បន្ត​នៅ Paris Saint-Germain នៅ​រដូវ​កាល​ក្រោយ​ ស្របពេល​រូប​គេ​​ជា​​គោលដៅ​ក្នុង​គម្រោង Real Madrid ចង់​ទិញ​នៅ​រដូវ​ក្ដៅ​នេះ។

កីឡាករ​វ័យ​២០​ឆ្នាំ​​សមាជិក​ឈ្នះ World Cup បាន​និយាយ​បែប​នេះ​ជាមួយ​សារព័ត៌មាន​បារាំង​មួយ បន្ទាប់​ពី​ជួយ PSG ឈ្នះ​​ពាន Ligue 1 តាម​រយៈ​ការ​ឈ្នះ Monaco ៣-១ ហើយ​ក្នុង​ការ​ប្រកួត​នេះ​គេ​ក៏​រក​បាន Hat-Trick​ ដែរ។ ពេល​សាកសួរ​ពី​អនាគត Mbappe បាន​តប​ថា៖ "ខ្ញុំ​បន្ត​នៅ PSG”។

កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​​ជា​​មុខ​សញ្ញា​ធំ​មួយ​​របស់​ Zinedine Zidane ចាប់​តាំង​ពី​លោក​​ត្រលប់​ចូល​មក​ដឹក​នាំ​ Real Madridវិញ។ ក្រោយ​ពេល​បញ្ចប់​រដូវ​កាល​នេះ​​កីឡាករ​របស់ Madrid មួយ​ចំនួន​ត្រូវ​បាន​គេ​ដឹង​ថា អាច​នឹង​ដើរ​ចេញ​ពី​ក្លឹប​ច្រើន។ ក្រៅ​ពី Mbappe សមាជិក​របស់ Chelsea កីឡាករ Eden Hazard និង Paul Pogba របស់ Man Utd សុទ្ធ​តែ​ស្ថិត​ក្នុង​រ៉ាដា​របស់ Zidane៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ