Man Utd និង Man City ប្រជែង​គ្នា​ចង់​ទិញ​កីឡាករ​ឆ្នើម​របស់ Ajax ម្នាក់

  • 2019-04-23 03:56:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បិសាច​ក្រហម Manchester United និង Manchester City កំពុង​ប្រជែង​គ្នា​ចង់​បាន​គ្រាប់​ពេជ្រ​របស់​ក្រុម Ajax ម្នាក់​គឺ Hakim Ziyech ក្នុង​តម្លៃ​២៥​លាន​ផោន។

Ziyech ​វ័យ​២៦​ឆ្នាំ​សល់​កុងត្រា​​ជាមួយ​ក្រុម​កំពុង​ឡើង​ជើង Ajax ដល់​ឆ្នាំ​២០២១ ដោយ​មាន​តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​២៥​លាន​ផោន។ កីឡាករ​សញ្ជាតិ​ម៉ារ៉ុក​រូប​នេះ​​គឺ​ជា​កូនសោ​នាំ​លេង​យ៉ាង​សំខាន់​ជួយ Ajax ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League និង​​អាច​រក​បាន​គ្រាប់​ទាំង​ពីរ​ជើង​ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ ទម្លាក់ Real Madrid។

កន្លង​ទៅ Livepool, Arsenal, Bayern Munich ក៏​ធ្លាប់​បង្ហាញ​ការ​ចាប់​អារម្មណ៍​លើ Hakim Ziyech ផង​ដែរ។ Ajax បាន​ទិញ Ziyech ពី​ក្លឹប Twente ក្នុង​តម្លៃ​១០​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៦ ហើយ​គេ​ក៏​បាន​បង្ហាញ​ខ្លួន​​ទាំង​៣​ប្រកួត​​របស់​​ម៉ារ៉ុក​ក្នុង​ព្រឹត្តិការណ៍ World Cup ២០១៨ កាល​ពី​ឆ្នាំ​មុន៕ ​

ទស្សនា​បច្ចេកទេស​លេង​របស់ Hakim Ziyech

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ