ចុះឈ្មោះនៅ? ឥតគិតថ្លៃទេ នេះជាហេតុផលសំខាន់អ្នកមិនគួររំលងពិព័រណ៍លំនៅដ្ឋានចុងសប្តាហ៍នេះ

  • 2019-04-23 10:40:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា​ ២០១៩ ឬ Home & Lifestyle Expo 2019 កុំ​ខិត​ចូល​មក​ដល់​ហើយ នា​ចុង​សប្តាហ៍​នេះ គឺ ថ្ងៃ សុក្រ ទី ២៦ និង​ ថ្ងៃ សៅរ៍ ទី២៧ មេសា ២០១៩ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ។ នេះ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ​មួយ​ក្នុង​វិស័យ​អចលនទ្រព្យ ដែល​ប្រមូល​ផ្តុំ​ក្រុមហ៊ុន​ល្បីៗ និង​គម្រោង​អភិវឌ្ឍ​ធំៗ សរុប​ជាង ១០០ដាក់មួយកន្លែង​ អម​ជាមួយ​ការ​ផ្តល់​ជូន​ពិសេស​ជាច្រើន​សម្បូរ​បែប និង​សកម្មភាព​កម្សាន្ត​ និង​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​ទៀត​។ ក្រៅ​ពី​នេះ​ក៏​នឹង​មាន​សិក្ខាសាលា​ចែក​រំលែក​ចំណេះដឹង​ជាច្រើន​ពាក់​ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ ដោយ​អ្នក​ជំនាញ​ល្បីៗ ភ្នាក់ងារ​អចលនទ្រព្យ ធនាគារ និង​អ្នក​ច្បាប់​ជាដើម។

សន្និសីទ​សារព័ត៌មាន​ «ពិព័រណ៍លំនៅដ្ឋានកម្ពុជាឆ្នាំ ២០១៩» រៀបចំដោយ ក្រុមហ៊ុន Realestate.com.kh កាលពីថ្ងៃទី៣ មេសា ២០១៩​ នៅសណ្ឋាគារ Lumiere Hotel

មក​មើល​ហេតុផល​ធំៗ ដែល​អ្នក​មិន​គួរ​រំលង ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា២០១៩ (ឬ Home and Lifestyle Expo 2019 ) ៖

  • ប្រមូល​ផ្តុំ​ព័ត៌មាន​សម្បូរ​បែប គ្រប់​សព្វ​ពាក់​ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ ដូចជា ​​ផ្ទះ ខុនដូ បុរី ដីឡូតិ៍ វីឡា គម្រោង​អភិវឌ្ឍ​ធំៗ ភ្នាក់ងារ​អចលន​ទ្រព្យ ​រថយន្ត គ្រឿងសង្ហារិម ដេគ័រ ​សម្ភារ​កីឡា ព័ត៌មាន​ពី​កម្ចី​ធនាគារ និង​ផ្សេង​ៗ​ទៀត
  • ស្វែងយល់​ពី​ភាព​រីក​ចម្រើន​នៃ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​បច្ចុប្បន្ន
  • ឱកាសវិនិយោគលើអចលនទ្រព្យ
  • ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​ដ៏​រំជើបរំជួល ស្មាន​មិន​ដល់​
  • អាច​ចូល​រួម​លេង​សកម្មភាព​កម្សាន្ត និង​ឈ្នះ​រង្វាន់​ជាច្រើន
  • ចូលរួម​វគ្គ​សិក្ខាសាលា​អប់រំ​អំពី​វិស័យ​អចលនទ្រព្យ ជាមួយ​ប្រធានបទ​ល្អ​ៗ ធ្វើ​បទ​បង្ហាញ​ដោយ​វាគ្មិន​ល្បី​ៗ។

តោះ! ប្រញាប់​ចុះ​ឈ្មោះ​ចូលរួម​ឥលូវ​នេះ សេរី និង​ ឥតគិតថ្លៃ សូម​ចុច​ទីនេះ​ដើម្បី​ចុះ​ឈ្មោះ​ចូល​រួម

​​​គោល​បំណង​របស់​ពិព័រណ៍​លំនៅដ្ឋាន​រយៈពេល២ថ្ងៃនេះ គឺ​ដើម្បី​លើក​កម្ពស់ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទាំង​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក និង​លើ​ឆាក​អន្តរជាតិ។ វេទិកា​នឹង​ប្រមូល ផ្តុំ​នូវ​គម្រោង​អភិវឌ្ឍន៍​ថ្មី​ៗ​ល្អ​ៗព្រម​ទាំង​ក្រុមហ៊ុន​ផ្សេង​ៗ​ដែល​មាន​ឥទ្ធិពល និង​ដើរ​តួ​សំខាន់​នៅ​ក្នុង ទីផ្សារ​កម្ពុជា៕

តោះ! មើលតិចមើស ណាណា និយាយ​អីខ្លះពី ពិព័រណ៍​លំនៅ​ដ្ឋាន​កម្ពុជា២០១៩​ នេះ​៖

អត្ថបទ៖ លីដា