ក្លឹបបារាំងតែមួយគត់ដែលមានវាសនាលើកពាន UCL
- 2019-04-23 13:15:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបបារាំងតែមួយគត់ដែលមានវាសនាលើកពាន UCL
ចន្លោះមិនឃើញ
តាំងពីពាន European Cup បង្កើតមក មានតែក្លឹបបារាំងតែមួយគត់ដែលមានឱកាសបានលើកពានកំពូលមួយនេះ។
ក្លឹបមួយនេះគឺ ក្លឹប Marseille ដែលបានឈ្នះពាន UEFA Champions League នៅឆ្នាំ១៩៩៣ ដោយកាលនោះ ក្លឹបមួយនេះ បានយកឈ្នះក្លឹបអ៊ីតាលី AC Milan ក្នុងលទ្ធផល ១ ទល់នឹង ០ នៅក្នុងទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។
យ៉ាងណាមិញ ក្លឹបមកពីប្រទេសបារាំងក៏ធ្លាប់បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនៃ UEFA Champions League ច្រើនលើកដែរ ដោយក្លឹប Reims ជាក្លឹបបារាំងទី ១ ដែលបានឡើងដល់វគ្គនេះ គឺនៅក្នុងឆ្នាំដំបូងនៃ European Cup ឆ្នាំ១៩៥៦ តែត្រូវចាញ់ក្លឹបអេស្ប៉ាញ Real Madrid ក្នុងលទ្ធផល ៤-៣។
ចំណែកឯក្លឹប Paris Saint-Germain វិញ ក៏ធ្លាប់ឈ្នះពានទ្វីបអឺរ៉ុបដែរ ដោយធ្លាប់ឈ្នះពាន UEFA Cup Winners' Cup នៅឆ្នាំ១៩៩៦៕
អានបន្ត៖
Barca ឈ្នះពានច្រើនមែន តែនៅមិនទាន់ស្គាល់ជាតិពានធំអឺរ៉ុបមួយនេះ
មកស្គាល់ពីក្លឹបក្រៅលីគកំពូលទាំង ៥ ចុងក្រោយដែលឈ្នះ UCL
ក្លឹបក្នុងលីគកំពូលៗអឺរ៉ុបតែ ១គត់ ដែលឈ្នះលីគត្រឹម ៣០ប្រកួតក្នុងសតវត្សទី២១