ខ្សែ​ការពារ​ Arnold របស់​ Liverpool ថា​រីករាយ​ដែល​ធ្វើ​ជា​អ្នក​គាំទ្រ​ Man Utd នៅ​យប់​នេះ​

  • 2019-04-24 07:21:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Trent Alexander-Arnold ថា​រូប​គេ​នឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​គាំទ្រ​ Liverpool ជា​ច្រើន​នាក់​ផ្សេង​ទៀត​ដែល​គាំទ្រ​ Manchester United ក្នុង​ការ​ប្រកួត​ទល់​នឹង​ Manchester City សម្រាប់​យប់​នេះ។​

ក្រុម​រហស្សនាម​ពណ៌​ផ្ទៃ​មេឃ​នឹង​លេង​បង្គ្រប់​ប្រកួត​ទី​៣៥​របស់​ខ្លួន​ទល់​នឹង​ United នៅ​ទឹកដី​ Old Trafford ហើយ​លទ្ធផល​ឈ្នះ​នឹង​ធ្វើ​ឲ្យ​ពួកគេ​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ក្លាយ​ជា​ជើង​ឯក​ Premier League។​​ បើ​ចាញ់​ឬ​ក៏​ស្មើ​ Man City នឹង​ពិបាក​ក្នុង​ការ​ឈ្នះ​ពាន​ត្បិត​៣​ប្រកួត​នៅ​សល់​ Liverpool មាន​ប្រៀប​ជាង​ដោយ​ប៉ះ​សុទ្ធតែ​ក្រុម​អន់​ និង​មធ្យម។​

​យ៉ាង​ណា​យប់​នេះ​អ្នក​គាំទ្រ​ Liverpool ពិត​ជា​ចង់​ឃើញ​ Man City ចាញ់​ឬ​យ៉ាង​ហោច​ណាស់​ស្មើ​ដើម្បី​ឲ្យ​ពួកគេ​អាច​បន្ត​ឈរ​កំពូល​តារាង។​ Arnold ដែល​ជា​ខ្សែ​ការពារ​ឆ្នើម​របស់​ហង្ស​ក្រហម​ក៏​អះអាង​ថា​រូប​គេ​គាំទ្រ​ Man Utd ដែរ។​

"វា​ពិត​ជា​រឿង​អស់​សំណើច។​ នៅ​ដំណាក់​កាល​នេះ​ពេល​ខ្លះ​អ្នក​ត្រូវ​គាំទ្រ​ក្លឹប​ដែល​ខ្លួន​ឯង​មិន​ស្រឡាញ់។ គ្មាន​អ្វី​ត្រូវ​លាក់បាំង​ទេ​ Liverpool ពិត​ជា​ត្រូវ​ការ​ក្រុម​ណា​ដែល​អាច​ជួយ​ពួក​យើង​បាន​ដោយ​ប្រយោល"។​ កីឡាករ​សញ្ជាតិ​អង់គ្លេស​និយាយ​ដូច្នេះ៕

ប្រភព៖ ESPN FC   ប្រែសម្រួល៖ រ័ត្ន