មន្ទីរអប់រំរាជធានីភ្នំពេញ ប្រកាសភ្លាមៗ ដើម្បីដោះស្រាយបញ្ហាសិស្ស នៅក្នុងរដូវក្ដៅនេះ
- 2019-04-24 08:46:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ទីរអប់រំរាជធានីភ្នំពេញ ប្រកាសភ្លាមៗ ដើម្បីដោះស្រាយបញ្ហាសិស្ស នៅក្នុងរដូវក្ដៅនេះ
ចន្លោះមិនឃើញ
មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយ កាលពីថ្ងៃទី ២៣ មេសា ម្សិលមិញនេះ ដើម្បីឲ្យមានការតាមដាន និងទប់ស្កាត់ការប៉ះពាល់សុខភាពដល់សិស្សានុសិស្ស ដែលបង្កឡើងដោយរលកកំដៅ ពីការប្រែប្រួលអាកាសធាតុពេលបច្ចុប្បន្ននេះ។
វិធានការបន្ទាន់របស់ មន្ទីរអប់រំរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍ចំនួន ៤ចំណុច នៅក្នុងរដូវក្ដៅ ក្នុងនោះរួមមាន៖
១. គណៈគ្រប់គ្រងសាលា ត្រូវចុះពិនិត្យមើលជាប្រចាំពីស្ថានភាពថ្នាក់រៀន បើកទ្វារបង្អួច ដើម្បីឲ្យមានខ្យល់ចេញ ចូលគ្រប់គ្រាន់
២. ពេលអាកាសធាតុក្ដៅខ្លាំង ជាពិសេសពេលថ្ងៃ បើមានលទ្ធភាពគួរប្រើប្រាស់ទឹកបាញ់ស្រោចលើដំបូលអគារទាបៗ ឬបេតុងមុខអគារ ដើម្បីកាត់បន្ថយកំដៅ
៣. បើពុំមានលទ្ធភាពដោះស្រាយបានទេ គួរអនុញ្ញាតឲ្យសិស្សានុសិស្ស ចេញមកលំហែរក្រោមដើមឈើ ដែលមានខ្យល់គ្រប់គ្រាន់
៤. ក្នុងករណីស្ថានភាពធ្ងន់ធ្ងរ ដែលពុំអាចដោះស្រាយបានទាំងអស់ដូចបានណែនាំខាងលើ គណៈគ្រប់គ្រងសាលា ត្រូវផ្ដល់ព័ត៌មានទៅមាតាបិតាសិស្ស ដើម្បីឲ្យពួកគាត់យកកូនទៅផ្ទះ តែត្រូវស្នើសុំការអនុញ្ញាតមកការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញជាមុន។