ក្រៅពី Dortmund គ្រូ Liverpool ទម្លាយពីក្លឹបផ្សេងៗទៀតដែលខ្លួនគាំទ្រ
- 2019-04-25 12:16:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពី Dortmund គ្រូ Liverpool ទម្លាយពីក្លឹបផ្សេងៗទៀតដែលខ្លួនគាំទ្រ
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Liverpool កីឡាករ Jurgen Klopp បានបង្ហើបប្រាប់សារព័ត៌មាន DAZN ខ្លួនចូលចិត្តមើលបាល់ទាត់ក្នុងប្រទេសអង់គ្លេស ក៏ដូចជាបាល់ទាត់ក្នុងទ្វីបអឺរ៉ុបផងដែរ ខណៈក្លឹប Manchester City, ក្លឹប Tottenham Hotspur និងក្លឹបកាតាឡាន់ Barcelona។
លោកបាននិយាយថា៖ " គ្រប់ពេលដែលខ្ញុំទំនេរ ខ្ញុំតែងតែឆ្លៀតតាមដានប្រកួតរបស់ក្លឹប Dortmund ដោយសារតែខ្ញុំនៅទាក់ទងជាមួយពួកគេ " ។
លោកបានបន្តថា៖ " ក្រៅពីនេះ ក្លឹប ៣ ទៀតដែលខ្ញុំចូលចិត្តមើលគឺ ក្លឹប Manchester City, Tottenham Hotspur និងក្លឹប Barcelona '' ។
យ៉ាងណាមិញ លោកមិនបានបញ្ជាក់ពីមូលហេតុនៃការលើកឡើងបែបនេះ ឲ្យបានច្បាស់លាស់ទេ។
ក្រៅពីនេះ លោកក៏បាននិយាយថា លោកក៏ឆ្លៀតមើលក្លឹបអាល្លឺម៉ង់ Werder Bremen និង Mainz 05ដែលជាក្លឹបចាស់របស់លោក។
Klopp បានផ្ដើមអាជីពជាគ្រូបង្វឹកនៅក្លឹប Mainz 05 នៅឆ្នាំ២០០១ បន្ទាប់មកទៅដឹកនាំក្លឹប Borussia Dortmund នៅឆ្នាំ ២០០៨ និងចុងក្រោយនេះដឹកនាំក្លឹប Liverpool ចាប់ពីឆ្នាំ ២០១៥មក៕
អានបន្ត៖
Barca ឈ្នះពានច្រើនមែន តែនៅមិនទាន់ស្គាល់ជាតិពានធំអឺរ៉ុបមួយនេះ
មកស្គាល់ក្លឹបអង់គ្លេសទាំងអស់ដែលធ្លាប់ឈ្នះពាន Europa League