Selena បង្អួតរាងលើកម្រាលព្រំក្រហមជាលើកដំបូង
- 2019-04-26 02:04:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena បង្អួតរាងលើកម្រាលព្រំក្រហមជាលើកដំបូង
ចន្លោះមិនឃើញ
តារាចម្រៀង Selena Gomez មិនធ្លាប់មានវត្តមានលើកម្រាលព្រំក្រហមអស់ក្នុងរយៈពេល ១០ ខែមកនេះ ខណៈរូបនាងបានឈប់សម្រាកពីការងារមួយរយៈ ដើម្បីធ្វើការព្យាបាលជំងឺផ្លូវចិត្ត។
តែកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ Selena បានត្រឡប់មកវិញសាជាថ្មី ដោយបង្អួតរូបរាងដ៏សិចស៊ីរបស់នាងជាមួយនឹងរ៉ូបវាលដើមទ្រូងពណ៌ខ្មៅ។ នាងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធី WE Day California ក្នុងទីក្រុង Los Angeles អមជាមួយតារាល្បីៗមួយចំនួនទៀត។
ជាមួយដំណើរបង្ហាញរាងលើកម្រាលព្រំក្រហមជាលើកដំបូងក្នុងពេលជាយូរខែមកនេះ ម្ចាស់បទ "Same Old Love” រូបនេះហាក់បង្ហាញភាពជឿជាក់ អង់អាចរបស់នាង ដូចបញ្ជាក់ថា ទោះជាជួបបញ្ហាច្រើនទាំងជំងឺផ្លូវកាយ និងផ្លូវអារម្មណ៍ ក៏នាងនៅតែមិនចុះចាញ់និងជម្នះទាល់តែបាន៕