ធ្លាក់ភ្លៀងញឹក ទំនេរៗមកដឹងតិចនិចលាងឡានខ្លួនឯងសប្បាយ ហើយមិនអស់លុយទៀត
- 2019-05-13 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាក់ភ្លៀងញឹក ទំនេរៗមកដឹងតិចនិចលាងឡានខ្លួនឯងសប្បាយ ហើយមិនអស់លុយទៀត
ចន្លោះមិនឃើញ
ការលាងសម្អាតរថយន្ត មិនមែនត្រឹមតែយកសាប៊ូ និងទឹកមកជះឲ្យរួចនោះទេ គឺត្រូវមានបច្ចេកទេស ដើម្បីឲ្យរថយន្តនៅថ្មីភ្លឺរលោងកាន់ឆ្នាំ។
អ្នកអាចយករថយន្តទៅលាងនៅការ៉ាស់ ដោយសារគេមានឧបករណ៍គ្រប់គ្រាន់និងបច្ចេកទេសត្រឹមត្រូវ។ តែបើគិតថាទៅការ៉ាស់ខ្លាចអស់លុយ ណាមួយចង់លម្ហែរអារម្មណ៍នៅចុងសប្តាហ៍ផង Sabay ប្រាប់តិកនិកពីការលាងរថយន្ត តាមការសាកសួរពីការ៉ាស់មួយចំនួន ក៏ដូចជាការស្រាវជ្រាវពីប្រភពព័ត៌មានបរទេស។
មុនពេលលាង៖
គួរជ្រើសរើសទីតាំងសមស្រប មិនគួរលាងឡានពេលម៉ាស៊ីនក្ដៅ ឬក្រោមកម្ដៅថ្ងៃខ្លាំង។ សីតុណ្ហភាពខ្ពស់ពេក ធ្វើឲ្យទឹកឆាប់ស្ងួតងាយឡើយដាមទឹកស្អិតជាប់ថ្នាំឡាន និងកញ្ចក់ ពិបាកជួតចេញ ឬអាចជូតមិនបាត់ ពេលខ្លះទាល់តែប្រើម៉ាស៊ីនប៊ូលាទើបបានស្អាត។
ត្រូវមានប្រដាប់ប្រដាគ្រប់គ្រាន់ដូចជា សាប៊ូ ឧបករណ៍លាងសម្អាតដូចជា កន្សែង ធុងសម្រាប់ដាក់ទឹកដោយដាក់ទឹកធម្មតា និងទឹកសាប៊ូផ្សេងពីគ្នា។
ពេលលាងសម្អាត៖
គួរជ្រើសរើសសាប៊ូទឹក ឬហ្វូនដែលជាផលិតផលសម្រាប់លាងសម្អាតរថយន្ត ជាជាងប្រើសាប៊ូម្សៅធម្មតាដែលសម្អាតមិនស្អាត ហើយគ្មានសារធាតុជំនួញឲ្យថ្នាំឡានភ្លឺរលោង។
លាងតាមផ្នែក ពីលើចុះក្រោម ដូចជាចាប់ផ្ដើមជូតលាងពីកញ្ចក់គ្រប់ជ្រុង ដំបូលលើតួម៉ាស៊ីន កម្របខាងក្រោយ ទ្វា ហើយបន្តតាមផ្នែកចំហៀង។ ការលាងពីលើចុះក្រោម គឺដើម្បីឲ្យកម្ទេចធូលីអាចហូរតាមសម្រួលពីលើចុះក្រោម បើបញ្ច្រាសអាចធ្វើឲ្យឆ្កូតថ្នាំឡានបាន។ ចាំបាច់ពេលលាង ត្រូវប្រើអេប៉ុងដើម្បីជក់ជាមួយសាប៊ូ ហើយអាចអូសបានកម្ទេចកំទីធូលីនានា និងគួរប្រើក្រណាត់ទន់ សម្រាប់ជូតឲ្យស្ងួត ខណៈក្រណាត់ប្រភេទនេះមិនបន្សល់ស្នាមឆ្នូតទឹក ក៏ដូចជាកម្ទេចក្រណាត់ជាប់ឡាន។
ពេលលាងសម្អាតរួច៖
ក្រោយពេលលាង និងជួតសម្អាតរួច គួរយករថយន្តទៅទុកនៅកន្លែងម្លប់ឲ្យស្ងួត មុនពេលជិះចេញទៅក្រៅ ព្រោះបើនៅសើម អាចបង្កឲ្យមានធូលីដី ហ៊ុយមកប៉ះនិងមានស្នាមប្រឡាក់។
ដើម្បីរក្សាថ្នាំឡានឲ្យនៅតែថ្មីជានិច្ច គួរណាស់តែធ្វើការប៊ូលាយ៉ាងហោចណាស់ ពីរដងក្នុងមួយឆ្នាំ។ ការប៉ូលាម្ដងៗមានតម្លៃប្រមាណ ៤០ ដុល្លារ ឬលើសពីនេះ អាស្រ័យលើប្រភេទរថយន្ត ក៏ដូចជាប្រភេទថ្នាំប៊ូលា៕