Real ជាប់ជាក្លឹបដែលមានម៉ាកថ្លៃជាងគេលើលោក ទោះជាលេងមិនសូវល្អក្នុងរដូវកាលនេះ
- 2019-05-16 13:54:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real ជាប់ជាក្លឹបដែលមានម៉ាកថ្លៃជាងគេលើលោក ទោះជាលេងមិនសូវល្អក្នុងរដូវកាលនេះ
ចន្លោះមិនឃើញ
ក្លឹបអេស្ប៉ាញ Real Madrid បានជាប់ជាក្លឹបដែលមានម៉ាក (Brand) ថ្លៃជាងគេក្នុងពិភពលោកនៅឆ្នាំ២០១៩ ទោះបីជាមានទម្រង់លេងមិនសូវល្អក៏ដោយក្នុងរដូវកាលនេះ។
ក្លឹបមួយនេះ មានតម្លៃ ១.៧៩ប៊ីលានដុល្លារ ដោយវ៉ាដាច់ក្លឹប Manchester United (មានតម្លៃ ១.៥៧ប៊ីលានដុល្លារ) ដែលកាន់កាប់តំណែងកំពូលតារាងក្លឹបដែលមានម៉ាកថ្លៃជាងគេកាលពីឆ្នាំមុន។
តាមពីក្រោយក្លឹបទាំងពីរនេះគឺ ក្លឹប Barcelona មានតម្លៃ ១.៥៦ប៊ីលានដុល្លារ, ក្លឹប Bayern Munich មានតម្លៃ ១.៤៧ប៊ីលានដុល្លារ និងក្លឹប Manchester City មានតម្លៃ ១.៤ប៊ីលានដុល្លារ។
ក្នុងពេលនេះដែរ Real Madrid កំពុងតែឈរចំណាត់ថ្នាក់លេខ ៣ ដោយមាន ៦៨ពិន្ទុ ខណៈក្លឹប Barcelona ឈរកំពូលតារាង និងមាន ៨៦ពិន្ទុ ហើយក្លឹប Atletico Madrid ឈរលេខ ២ មាន ៧៥ពិន្ទុ៕
អានបន្ត៖
មកស្គាល់ កីឡាករវ័យក្មេង ៧រូបដែលមានតម្លៃខ្លួនខ្ពស់ជាងគេ
មកស្គាល់ ក្លឹបទាំង ៧ ដែលឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ UCL ច្រើនជាងគេ