ជនជាតិ​បារាំង​ម្នាក់​ថត​វីដេអូ​ខ្លី ចង់​ប្រាប់​ឲ្យ​គ្រប់​គ្នា​ចេះ​ទុក​ដាក់​សំរាម​បាន​ត្រឹមត្រូវ (មានវីដេអូ)

  • 2019-05-17 07:48:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​បារាំង​ម្នាក់​បាន​មក​ហាត់​ប្រាណ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ហើយ​ឆ្លៀត​រើស​កំប៉ុង​ដើម្បី​អនាម័យ​ និង​បរិស្ថាន។

"មាន​គេ​ឆ្ងល់ ហើយ​និយាយ​ត្រង់​មនុស្ស​ខ្លះ​ថា អា​បារាំង​ហ្នឹង​ឆ្កួត​ម៉េះ​អាហ៍៎! រើស​សំរាម​អត់​ការងារ​ធ្វើ​ទេ​អី តាម​ពិត​ខ្ញុំ​មាន​ការងារ​ធ្វើ​តើ ខ្ញុំ​មក​នេះ​ហាត់​ប្រាណ"។ ពាក្យ​សម្ដី​ទាំង​នេះ​ដក​ស្រង់​ចេញ​ពី​វីដេអូ​ខ្លី​ប្រមាណ​ជា ៤នាទី ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​គណនី Enn Thoeun Batboy កាល​ពី​ថ្ងៃ​ទី ១៦ ខែ​ឧសភា ឆ្នាំ ២០១៩។

សូមចុចអាន៖ ឥរិយាបថ​អ្នក​ចោល​សំរាម​កែ​ប្រែ​ឬនៅ មើល​ម៉ោង​៥​ភ្លឺ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ក្រោយ​ប្រកួត World Cup

រូបភាព​កាលពីពេល​កន្លង​មក​ ក្រោយ​ការប្រកួតបាល់ទាត់ នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ដោយ​​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសបុក

យ៉ាង​ណា​ក៏ដោយ​ ជនជាតិ​បារាំង​ដែល​គេ​មិន​បាន​ស្គាល់​ឈ្មោះ​​រូប​នេះ បាន​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​គ្រប់​គ្រង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ រៀប​ចំ​កន្លែង​ស្អាត មើល​ម៉ូតូ​កង់ ហើយ​សំអាត​រៀងរាល់​ថ្ងៃ ប៉ុន្តែ​សោកស្ដាយ​ឃើញ​ថា មនុស្ស​មួយ​ចំនួន​មក​អង្គុយ​លេង​ ផឹក​ទឹក ផឹក​ទឹក​ក្រូច ហើយ​ចោល​នៅ​កន្លែង​អង្គុយ។ តាម​ពិត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ មាន​ធុង​សំរាម​សឹង​គ្រប់​កន្លែង ប៉ុន្តែ​មិន​បោះ​ចោល​ក្នុង​ធុង​សំរាម?

ជនជាតិ​បារាំង

ជនជាតិ​បារាំង​រូប​នេះ​ក៏​បាន​លើកឡើង​ដែរ​ថា ការ​រើស​សំរាម​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ចូលរួម​ធ្វើ​បុណ្យ​ដែរ។ បន្ថែម​លើ​នេះ ជនជាតិ​បារាំង​ក៏​បាន​ផ្ដល់​ជា​យោបល់​ថា ប្រសិន​បើ​គ្រប់​គ្នា​មាន​សំរាម​ខ្លួន​ឯង យើង​គួរ​កាន់​ទុក​សិន ហើយ​រក​កន្លែង​មាន​ធុង​សំរាម រួច​ចោល​សំរាម​ចូល​ទៅ​ក្នុង​ធុង​នោះ គឺជា​ការ​ស្រេច។ មួយ​ទៀត​ប្រសិន​បើ​ឃើញ​សំរាម​ដែល​មិន​គគ្រិច​ពេក​យើង​អាច​រើស​ដាក់​ថង់​ឲ្យ​ស្អាត​ទាំង​អស់​គ្នា។ "យើង​ធ្វើ​ស្អាត​មិន​មែន​ស្អាត​តែ​ម្នាក់​យើង​ទេ គឺ​សម្រាប់​ស្អាត​ទាំង​អស់​គ្នា។​ អីចឹង​យើង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក”។

នេះជា​វីដេអូ​ទាំង​ស្រុង ដែល​ជនជាតិ​បារាំង​ និយាយ​ពី​ការ​ចោល​សំរាម​ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក

អត្ថបទ៖ ប៊ិន ប៊ុណ្ណា