Messi ចង់​ឲ្យ Barca ទិញ​ខ្សែប្រយុទ្ធ​១៦០​លាន​ដុល្លារ​ពី EPL ជាង​ចង់​បាន ​Griezmann

  • 2019-05-18 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi ចង់​បាន​តារា​ឆ្នើម​ក្របខ័ណ្ឌ Premier League តម្លៃ​ ១៥០លាន​ផោន (១៦៧ លាន​ដុល្លារ) ជា​ជាង​​ឃើញ​ Barcelona នាំ​យក Antoine Griezmann។ នេះ​បើ​តាម​ Sportkeeda ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ។

Messi ចង់​ឲ្យ Barca នាំ​យក Harry Kane ជំនួស Luis Suarez ដែល​ឈាន​ដល់​វ័យ​ជ្រេ​ ហើយ Kane អាច​ជា​ជម្រើស​​តំណែង​ប្រយុទ្ធ​បាន​យូរ​ត​ទៅ​ទៀត​សម្រាប់​ក្លឹប​យក្ស​អេស្ប៉ាញ។

ម្ចាស់​​ពាន Ballon d'Or ៥​សម័យ​កាល​ត្រូវ​បាន​គេ​រាយការណ៍​ថា​មិន​សប្បាយចិត្ត​ទាំង​ស្រុង​នឹង​​ចំណាប់​អារម្មណ៍​របស់​ Barcelona ទៅលើ​ Griezmann ឡើយ​ ជា​ពិសេស​បន្ទាប់​ពី​កីឡាករ​ Atletico Madrid បាន​និយាយ​ថា​ទេ​​​​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ចំពោះ​ក្លឹប​កាតាឡាន់​កាល​ពី​ទីផ្សារ​ដោះដូរ​កីឡាករ​នា​រដូវ​ក្ដៅ​មុន។

ប្រសិន​បើ Spurs ឈ្នះ​ Champions League រដូវ​កាល​នេះ Kane នឹង​ពិចារណា​​ចាកចេញ​ពី​ក្លឹប។ Real Madrid ក៏​ត្រូវ​បាន​គេ​ដឹង​ថា​ហាក់​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស ប៉ុន្តែ​ឥឡូវ​នេះ Messi ក៏​បាន​បាន​ជម្រុញ Barcelona ចុះ​ហត្ថលេខា​យក​ Kane ដែល​គេ​ជឿ​ថា​​​ខ្សែ​ប្រយុទ្ធ​វ័យ​២៥​ឆ្នាំ​ទំនង​ជា​នឹង​ទៅ Barcelona ច្រើន​ជាង Real៕

អាន៖ អ្នក​វិទ្យាសាស្ត្រ​អះអាង​ថា​ ពួកគេ​អាច​ចម្លង​ឲ្យ​ចេញ​ Messi ទី​២​បាន

អាន៖ រូបគំនូរ​៦​ឆ្នាំ​មុន​របស់ Messi បាន​ក្លាយ​ជា​ការពិត​សម្រាប់ Real Betis

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ សុខ លាងហ៊ត