មោទកភាព ជំទាវ យឹម ឆៃលីន ដ៏​ស្រស់​ស្អាត លេច​មុខ​នៅ​មហោ​ស្រព​ពិភពលោក​ទី​ក្រុង​កានគួរ​ឲ្យ​ភ្ញាក់​ផ្អើល!

  • 2019-05-18 06:43:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ព្រលប់​រហូត​មក​ដល់​ព្រឹក​នេះ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​នៅ​លើ​បណ្ដាញ​សង្គម ក៏​ព្រោះ​តែ​មាន​ព័ត៌មាន​ថា លោក​ជំទាវ យឹម ឆៃលីន ដ៏​ស្រស់​ស្អាត​ភរិយា​របស់​ឯកឧត្តម ហ៊ុន ម៉ានី បាន​ក្លាយ​ជា​ស្ត្រី​ខ្មែរ​ទី​១​ដែល​បាន​ឈាន​ជើង​លើ​កម្រាល​ព្រំ​ក្រហម​ក្នុង​មហោស្រព​ភាពយន្ត​នាទី​ក្រុង​កាន​ប្រទេស​បារាំង ហៅ​ថា “Cannes Film Festival 2019” ។

ព័ត៌មាន​នេះ អ្នក​នាង ចន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បករ​ខ្មែរ ក៏​បាន​បញ្ជាក់​ពី​ករណី​នេះ​ដែរ ដោយ​ប្រធាន​សមាគម​រូប​នេះ ថា​លោក​ជំទាវ យឹម ឆៃលីន ពិត​ជា​បាន​ចូល​រួម​កម្មវិធី​លំដាប់​ពិភព​លោក​ខាង​លើ​ពិត​ប្រាកដ​មែន។ ចំពោះ​មូលហេតុ ប្រភព​ដដែល​បញ្ជាក់​ថា លោក​ជំទាវ​ដ៏​ស្រស់​ស្អាត មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​ការងារ​ហូលីវូដ​មួយ​ចំនួន​ដែល​ធ្លាប់​បាន​​ចុះ​មក​ជួយ​រឿង​ការងារ​មនុស្ស​ធម៌ ទាក់​ទង​នឹង​រឿង​កុមារ​ៗ​នៅ​កម្ពុជា។ ដូច្នេះ​ហើយ ទើប​លោក​ជំទាវ​ទទួល​បាន​ការ​អញ្ជើញ​ពី​ក្រុម​ការងារ​បរទេស​ទាំង​នោះ។

លោក​ជំទាវ យឹម ឆៃលីន បាន​លេច​មុខ​ជាមួយ​ឈុត​សំលៀកបំពាក់​ប៉ុន្មាន​ឈុត ដែល​ឆ្លុះ​ឲ្យ​ឃើញ​ពី​រូប​សម្ផស្ស​ដ៏​ស្រស់​ស្អាត រហូត​ដល់​អ្នក​នៅ​លើ​បណ្ដាញ​សង្គម​លាន់​មាត់​ថា លោក​ជំទាវ ស្រស់​ស្អាត​ខ្លាំង តារា​ល្មមៗ​មិន​អាច​ផ្ទឹម​ឡើយ៕

រូបភាព៖ បវរកញ្ញាកម្ពុជា Page Miss Cambodia

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម