សិស្សពូកែនិទ្ទេស A, B និងសហគ្រិនជោគជ័យ ១ពាន់នាក់ រួមគ្នាចែកបទពិសោធន៍កម្រមិនធ្លាប់មាន

  • 2019-05-18 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្ស​និង​និស្សិត​ជា​ច្រើន​ពាន់​នាក់ បាន​មក​ចូល​រួម​សិក្ខា​សាលា​ GENIUS TABLES CAMBODIA ដើម្បី​​ទទួល​បទ​ពិសោធន៍​បន្ថែម​ពី​ការ​ត្រៀម​ខ្លួន​ប្រលង​បាក់​ឌុប និង​ជោគជ័យ​ក្នុង​វិស័យ​ការងារ ព្រម​ទាំង​អាជីវកម្ម​​ផ្សេង​ៗ​គ្នា​ផង​ដែរ នៅ​ថ្ងៃ​នេះ ដែល​រៀប​ចំ​ឡើង​នៅ​មជ្ឃមណ្ឌល The Premier Sen Sok ។

​សិក្ខា​សាលា​​​ដ៏​ធំ​​នេះ ​​​ផ្ដល់​​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន រួម​ចំណែក​លើក​ស្ទួយ​វិស័យ​អប់រំ​និង​អាជីព​ការងារ ដែល​ជា​កិច្ច​ពិភាក្សា​ប្រកប​ដោយ​ភាព​ឆន្ទៈ ​នៃ​ភាព​ស្និទ្ធស្នាល​រវាង​អ្នក​ចូលរួម និង​វាគ្មិន​កិត្តិយស​ផ្ទាល់ ។ កិច្ច​ពិភាក្សា​នេះ​ក្នុង​លក្ខណ​ជា​ទម្រង់ តុ​មួយ វាគ្មិន​មួយ ជាមួយ​អ្នក​ចូល​រួម​១០​នាក់​ក្នុង​មួយ​តុ។ ​ចំពោះ​តុ​ជា​សិស្ស​កំ​ពុង​សិក្សា​​កម្រិត​វិទ្យាល័យ ​វា​គ្មិន​​​នឹង​ចែក​រំ​លែក​ចំណេះ​ដឹង​ ទាក់​ទង​នឹង​ការ​សិក្សា ​រួម​ទាំង​ការ​ត្រៀម​ខ្លួន​​ប្រលង​បាក់​​ឌុប​ នា​ពេល​ខាង​មុខ។ ​សម្រាប់​តុ​ជា​និស្សិត ​វា​គ្មិន​នឹង​ចែក​បទ​ពិសោធន៍​ពី​ភាព​ជោគ​ជ័យ​ក្នុង​វិស័យ​ការងារ និង អា​ជីវ​កម្ម​ផ្សេង​ៗ។​​

នេះ​ជា​ឱកាស​អាច​ឲ្យ​អ្នក​ចូល​រួម​សាក​សួរ និង​ដឹង​ពី​បទ​ពិសោធន៍​យ៉ាង​ច្រើន​ពី​វា​គ្មិន ​ដែល​មាន​អនុសាសន៍​ល្អ​ៗ ​ព្រម​ទាំង​ជា​មាគ៌ា​ឆ្ពោះ​ទៅ​​គោល​ដៅ​មួយ​ត្រឹម​ត្រូវ។

​​​​​​កម្មវិធី​នេះ​រៀប​ចំ​ឡើង សម្រាប់​សិស្ស​វិទ្យាល័យ និង​​និស្សិត​សកល​វិទ្យាល័យ ដែល​ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ការ​ពិភាក្សា​តម្រង់​ទិស​ពី​សំណាក់​រៀម​ច្បង​ដែល​ជា​អ្នក​ធ្លាប់​បាន​ឆ្លង​កាត់​ភាព​លំបាក​។ ​​​ម្យ៉ាង​ទៀត ទទួល​បាន​ការ​ចែក​រំលែក​ទៅ​កាន់​ទំពាំង​ថ្មី ឫ​យុវជន​ជំនាន់​ក្រោយ ដោយ​នាំ​យក​បទ​ពិសោធ​ដែល​មាន ដើម្បី​ជា​ចំណេះ​ដឹង​មូលដ្ឋាន​សម្រាប់​ជា​ទុន ឆ្លើយ​តប​ទាក់ទិន​ទៅ​នឹង​វិធីសាស្ត្រ​ដោះស្រាយ​បញ្ហា​ប្រឈម​ ផល​វិបាក​ក្នុង​វ័យ​ជា​យុវជន​ជំនាន់​ថ្មី​របស់​​ពួកគេ ។ ជាក់​ស្ដែង សិស្ស​វិទ្យាល័យ​កំពុង​ជួប​ប្រទះ​ភាព​ពិបាក​សម្រេច​ចិត្ត​ក្នុង​ការ​ចាប់​ជំនាញ​សិក្សា​អ្វី​ដើម្បី​បន្ត​ថ្នាក់​ឧត្ដម​សិក្សា ហើយ​និស្សិត​សាកលវិទ្យាល័យ​វិញ​ក៍​កំពុង​ជួប​ផល​ពិបាក​ក្នុង​ការ​ត្រៀម​ខ្លួន​ក្នុង​ការ​ស្វែង​រក​ការងារ​ពេល​ដែល​បញ្ចប់​ថ្នាក់​មហា​វិទ្យាល័យ​ជា​ដើម។

អត្ថបទ៖ លឹម សុនា