Bale ​៖ ខ្ញុំ​សប្បាយ​នៅ​ Real ​ទោះ​មិន​បាន​លេង​បាល់ ឱ្យ​ទៅ​​លេង​វាយ​កូន​គោល​ក៏​បាន​ដែរ​

  • 2019-05-20 01:16:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Gareth Bale ​បាន​បញ្ជាក់​ថា​ពេញ​ចិត្ត​នៅ Real Madrid ​បើ​ទោះ​មិន​បាន​ចូល​លេង​ក៏​ដោយ ​ក៏​ខ្លួន​នៅ​តែ​អាច​លេង​វាយ​កូន​គោល​ដើម្បី​កំដរ​អារម្មណ៍​ដែរ​។

ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​បិទ​រដូវ​កាល​របស់ Real Madrid ​យប់មិញ​នេះ ​គេ​រំពឹង​ថា Bale ​នឹង​បាន​ចូល​លេង​ដើម្បី​លា​អ្នក​គាំទ្រ​ហើយ។ ប៉ុន្តែ​ជាក់​ស្ដែង ​លោក Zidane ​មិន​បាន​ដាក់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ឱ្យ​បាន​លេង​ឡើយ ​ពោល​គឺ​នៅ​តែ​ឱ្យ​រូបគេ​អង្គុយ​កៅអី​បម្រុង​ដដែល។ សម្រាប់​រដូវ​កាល​ថ្មី​វិញ ​លោក Zidane ​បាន​បញ្ជាក់​ថា Bale ​មិន​ស្ថិត​នៅ​ជាមួយ​គម្រោង​ការ​របស់​លោក​ឡើយ ដូច្នេះ​រូបគេ​អាច​ចាកចេញ​ទៅ​រក​ក្លឹប​ថ្មី​លេង​បាន។

Bale ​ដែល​នៅ​សល់​កុងត្រា​៣​ឆ្នាំ​ជាមួយ​ក្រុម​អធិរាជ​ស ​និង​១​ឆ្នាំ​រូបគេ​រក​បាន​១៥​លាន​ផោន​ផង​នោះ ​បាន​និយាយ​ប្រាប់​មិត្ត​រួម​ក្រុម​ថា ​ខ្លួន​មិន​ចង់​ទៅ​ណា​ទេ ​ព្រោះ​ពេញ​ចិត្ត​នៅ​អេស្ប៉ាញ​បន្ដ​ទៀត។ អតីត​កីឡាករ Spurs ​បាន​និយាយ​ដូច្នេះ​ថា​៖ ៖ “ខ្ញុំ​នៅ​សល់​កុងត្រា​៣​ឆ្នាំ​ទៀត ប្រសិន​បើ​ពួកគេ​ចង់​ឱ្យ​ខ្ញុំ​ទៅ ​ពួកគេ​នឹង​ត្រូវ​ចំណាយ​ឱ្យ​ខ្ញុំ​១៥​លាន​ផោន​ក្នុង​១​រដូវ​កាល។ ប្រសិន​បើ​មិន​ទេ ​ខ្ញុំ​នឹង​នៅ​បន្ដ​ទៀត ​ហើយ​ប្រសិន​បើ​ខ្ញុំ​ត្រូវ​លេង​វាយ​កូន​គោល ​ខ្ញុំ​នឹង​ធ្វើ”៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ មុន្នីរម្យ