Kroos ព្រម​បន្ត​កុងត្រា​ជាមួយ​ Real Madrid

  • 2019-05-20 11:18:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ​ដែរ​ ក្លឹប​ Real Madrid និង​ខ្សែ​បម្រើ​អាល្លឺម៉ង់​កីឡាករ​ Toni Kroos យល់​ព្រម​បន្ត​កុងត្រា​រយៈពេល​ ៤​ឆ្នាំ​ទៀត​។

កុងត្រា​ថ្មី​នេះ​មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី៣០ ខែ​មិថុនា ឆ្នាំ២០២៣ ខណៈ​កុងត្រា​ចាស់​របស់​គេ​នឹង​ផុត​កំណត់​នៅ​ឆ្នាំ២០២២។

កីឡាករ​វ័យ​ ២៩​ឆ្នាំ​រូប​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ទូទៅ​យល់​ឃើញ​ថា​ អាច​ជា​កីឡាករ​ដ៏​សំខាន់​មួយ​រូប​សម្រាប់​ក្រុម​របស់​លោក Zinedine Zidane នៅ​ក្នុង​រដូវ​កាល​ថ្មី​របស់​លោក នៅ​ក្នុង​ក្លឹប​នៃ​រាជធានី​អេស្ប៉ាញ​មួយ​នេះ។

Kroos តាំង​ពី​ផ្ទេរ​ពី​ក្លឹប​អាល្លឺម៉ង់​ Bayern Munich មក រូប​គេ​លេង​បាន ៤៣​ប្រកួត និង​រក​បាន ២​គ្រាប់​ក្នុង​គ្រប់​កម្មវិធី​របស់​ Real Madrid។

រយៈពេល ៥​ឆ្នាំ​នេះ Kroos ជួយ​ក្លឹប​អធិរាជ​ស​ឲ្យ​ឈ្នះ​ពាន​តូច​ធំ​ចំនួន ១១​ ដោយ​ក្នុង​នោះ​បាន​ឈ្នះ​ពាន UEFA Champions League ចំនួន ៣​ឆ្នាំ​ជាប់​គ្នា៕

អាន​បន្ត​៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម