​ប្រទេស​អាស៊ីអាគ្នេយ៍​ដែល​ទទួល​បាន​ឯករាជ្យ​ចុង​ក្រោយ​គេ

  • 2019-05-20 12:21:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ដែនដី​អាស៊ីអាគ្នេយ៍ ប្រទេស​ភាគ​ច្រើន​ទទួល​បាន​ឯករាជ្យ​ពី​ម្ចាស់​អាណានិគម​បន្ទាប់​ពី​ចប់​សង្គ្រាម​លោក​លើក​ទី ២ ប៉ុន្តែ​សម្រាប់​ប្រទេស​ទីម័រខាងកើត​ត្រូវ​រង់ចាំ​រហូត​ដល់​ទៅ​សតវត្ស​ទី ២១ ទើប​ទទួល​បាន​ឯករាជ្យ។

ដំបូង​ឡើយ​កោះ​ទីម័រ​ត្រូវ​បាន​ព័រទុយហ្គាល់​កាន់កាប់​នៅ​សតវត្ស​ទី ១៧​ ប៉ុន្តែ​ក្រោយ​ពួក​ហុល្លង់​បាន​ធ្វើ​សង្គ្រាម​ព័រទុយហ្គាល់ ហើយ​ប្រទេស​អឺរ៉ុប​ទាំង​ពីរ​នេះ ក៏​សម្រេច​ពុះ​ទីម័រ​ជា​ ២ នៅ​ឆ្នាំ១៧៤៩ ដោយ​ខាង​លិច​ ហុល្លង់​កាន់កាប់ (ក្រោយ​មក​ជា​របស់​ឥណ្ឌូណេស៊ី) ហើយ​ខាង​កើត​ពួក​ព័រទុយហ្គាល់​គ្រប់គ្រង។

ប្រទេស​មួយ​នេះ​ ត្រូវ​បាន​ព័រទុយហ្គាល់​ប្រគល់​ឯករាជ្យ​នៅ​ឆ្នាំ១៩៧៥ បន្ទាប់​ពី​មាន​ស្ថានភាព​នយោបាយ​ព័រទុយហ្គាល់​ប្រែប្រួល​ដោយសារ​បដិវត្តន៍។ យ៉ាងណាមិញ ឥណ្ឌូណេស៊ី​ដែល​នៅ​ជាប់​របង​ទីម័រខាងកើត​ បាន​បើក​ការ​ឈ្លានពាន​នៅ​ឆ្នាំ​ដដែល។

ក្រោយមក​ ដោយ​ទឹកចិត្ត​ប្រជាជន​ចង់​បាន​ឯករាជ្យ គួបផ្សំ​នឹង​បម្រែបម្រួល​ស្ថានភាព​នយោបាយ​នៅ​ឥណ្ឌូណេស៊ី និង​ការ​អន្តរាគមន៍​របស់​អង្គការ​សហប្រជាជាតិ ប្រទេស​ទីម័រខាងកើត​ទទួល​ឯករាជ្យ​នៅ​ថ្ងៃ​ទី២០ ខែ​ឧសភា ឆ្នាំ២០០២៕

អាន​បន្ត​៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី