សង្វៀន​ ONE សួរ​ថា​តើ​ ចាន់ រតនា អាចក្លាយជាជើងឯកពិភពលោកបានទេ?

  • 2019-05-21 01:43:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​២​ប្រកួត​ជាប់​គ្នា​ ជើង​ខ្លាំង​​ក្នុង​ពិភព​គុន​ចម្រុះ​កម្ពុជា​ ចាន់ រតនា​ ត្រូវ​បាន​អ្នក​តាម​ដាន​​កីឡា​ប្រដាល់​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ សូម្បី​តែ​អ្នក​រៀប​ចំ​ការ​ប្រកួត​សង្វៀន​​​លំដាប់​អាស៊ី​ ONE ក៏​ពេញ​ចិត្ត​នឹង​ទម្រង់​វ៉ៃ​​ដ៏​ទាក់ទាញ​របស់​កីឡាករ​កម្ពុជា​នេះ​ដែរ។

កីឡាករ ចាន់ រតនា

កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ ទី​២០​ ខែ​ឧសភា ម្សិល​មិញ​​ សង្វៀន​ ONE បាន​​ចេញ​ផ្សាយ​ឡើង​វិញ​នូវ​វីដេអូ​ប្រកួត​​របស់​ ចាន់ រតនា​ ដែល​បាន​​យក​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី​ Abrou Fernandes កាល​ពី​ថ្ងៃ​ទី​៧ ខែ​ធ្នូ​ ឆ្នាំ​២០១៨។ ការ​បង្ហោះ​វីដេអូ​ឡើង​វិញ​នេះ ប្រភព​បាន​សរសេរ​សារ​ខ្លី​សំខាន់​ថា​ ៖«តើ​អ្នក​​ចម្បាំង​គុន​ខ្មែរ​ ចាន់ រតនា​ ក្តី​សង្ឃឹម​​របស់​​កម្ពុជា​​អាច​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក​ម្នាក់​របស់​ ONE ដែរ​ឬ​ទេ»?

សារ​របស់ ONE

សារ​​ខាង​លើ​​គឺ​ ONE ចាប់​អារម្មណ៍​នឹង​សមត្ថភាព​របស់​​ ចាន់ រតនា ដែល​​​ជា​ក្តី​សង្ឃឹម​របស់​​កម្ពុជា​​អាច​ក្លាយ​ជា​​ជើង​ឯក​ពិភព​លោក​របស់​ ONE នៅ​ពេល​ខាង​មុខ​ ប្រសិន​បើ​រូប​គេ​​បន្ត​ខិត​ខំ​​ហ្វឹកហាត់​ និង​​ទទួល​បាន​លទ្ធផល​ទៀត។ ម្យ៉ាង​ទៀត​ ONE អាច​នឹង​ផ្គូផ្គង​ឲ្យ​មាន​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ជា​មួយ​ជើង​ខ្លាំង​ណា​ម្នាក់​របស់​ ONE ​នា​ពេល​ណា​មួយ​ជាក់​ជា​មិន​ខាន។

ចាន់ រតនា​ ទទួល​បាន​ជ័យជម្នះ​២​ប្រកួត​ជាប់​គ្នា​​​នៅ​សង្វៀន​​អាស៊ី​ ONE បន្ទាប់​ពី​ផ្តួល​កីឡាករ​ឥណ្ឌូណេស៊ី​​២​នាក់​ក្នុង​ទឹក​ទី​២​ដូច​គ្នា​កឺ​ Rudy Agustian កាល​ពី​ថ្ងៃ​ទី​៣​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ និង​ Abrou Fernandes កាល​ពី​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៨។ កណ្តាប់​ដៃ​ដ៏​ល្អ​ រន្ទះ​ជើង​ធ្ងន់​ និង​យុទ្ធសាស្ត្រ​ដោះ​ឃ្លេ​ដៃ​គូ​ជា​​កត្តា​ដ៏​សំខាន់​ដែល​ធ្វើ​ឲ្យ​រួច​គេ​ទទួល​បាន​លទ្ធផល​ល្អ៕

ចាន់ រតនា ប្រកួតជាមួយ Fernandes

ចាន់ រតនា ប្រកួតជាមួយ Rudy Agustian

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម