Huawei ​នឹង​ដាក់​បញ្ចូល HongMeng OS ឲ្យ​មាន​ប្រើចាប់ពីសេរ៊ី Mate 30

  • 2019-05-21 02:01:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្រ្គាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ចិន​បាន​នឹង​កំពុង​រង​ភាព​តានតឹង រហូត​ត្រូវ​បង្ខំ​ចិត្ត​ឲ្យ​ក្រុមហ៊ុន Google ​ត្រៀម​នឹង​បញ្ចប់​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​យក្ស​ចិន Huawei។ ទាក់ទិន​នឹង​បញ្ហា​នេះ រាល់​បណ្តា​ស្មាតហ្វូន​របស់ Huawei កំពុងប្រឈម​នឹង​បាត់បង់​ការ​គាំទ្រ​លើ​កំណែ Update ​ប្រព័ន្ធ Android ជំនាន់​ថ្មី​នៅ​ពេល​ខាង​មុខ។

ជុំវិញ​ដំណោះស្រាយ​ពី​សំណាក់​ក្រុមហ៊ុន Huawei ​ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​យក​ប្រព័ន្ធ​ប្រតិបត្តិ HongMeng OS ​ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​របស់​ខ្លួន​ផ្ទាល់ មក​ប្រើប្រាស់​ជំនួស​ប្រព័ន្ធ Android ក្នុង​លក្ខខណ្ឌ​ដែល​មិន​អាច​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​អាមេរិក។

របាយការណ៍មួយក៏​បាន​ចុះ​ផ្សាយ​ថ្មីៗ​នេះ​ថា HongMeng OS ​នឹង​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ លើ​សេរ៊ី​ស្មាតហ្វូន Huawei Mate 30 ដែល​រំពឹង​ប្រកាស​នា​ចុង​ឆ្នាំ ២០១៩ នេះតទៅ។

តាម​ការ​ឲ្យ​ដឹង​ពី Huawei Central សម្រាប់​ការ​អភិវឌ្ឍ​ HongMeng OS បាន​ចាប់​ធ្វើ​ឡើង​តាំង​ពី​ឆ្នាំ ២០១២ មក​ម្ល៉េះ ដែល​ជា​ផ្លូវ​ក្រោយ​ទុក​ត្រៀម​ដោះស្រាយ​បញ្ហា​ចាំបាច់ បែប​នេះ​ហើយ​ប្រសិន​ណា​ការ​ចរចា​រវាង Hauwei និង Google របស់​អាមេរិក​មិន​ទទួលបានលទ្ធផល​វិជ្ជមាន នោះ​គ្រប់យ៉ាង​ក៏​នឹង​សម្រេច​ធ្វើដូច​ក្រុមហ៊ុន​ចិន​បាន​គ្រោង​ទុក៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Notebook Check   ប្រែ​សម្រួល៖ កៅ រក្សា