Ronaldo ប្រាប់ Jose Mourinho ឲ្យមកធ្វើការនៅ Juventus មកបានជុំគ្នា
- 2019-05-21 01:53:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ronaldo ប្រាប់ Jose Mourinho ឲ្យមកធ្វើការនៅ Juventus មកបានជុំគ្នា
ចន្លោះមិនឃើញ
Cristiano Ronaldo បានលើកឡើងថា លោក Jose Mourinho គួរតែពិចារណាមកដឹកនាំនៅ Juventus សម្រាប់តំណែងអ្នកចាត់ការ ជំនួសកន្លែងលោក Massimiliano Allegri ដែលនឹងចុះចេញឆាប់ៗនេះ។
Massimiliano Allegri បានសម្រេចចិត្តចេញពីក្លឹបរហស្សនាមសេះបង្កង់ បន្ទាប់ពីឈ្នះពាន៥ ហើយពេលនេះ Juventus កំពុងតែប្រមាញ់រកអ្នកចាត់ការថ្មី។ បើតាមសារព័ត៌មានអ៊ីតាលី Ronaldo បានណែនាំ Mourinho មកជំនួសកន្លែង Allegri។
Mourinho ទំនេរគ្មានការងារធ្វើ ចាប់តាំងពី Manchester United បណ្ដេញចេញកាលពីខែ ធ្នូកន្លងទៅ។ ប៉ុន្តែលោកមានកំណត់ត្រាល្អនៅអ៊ីតាលី ធ្លាប់ជួយ Inter Milan ឈ្នះពាន៣ក្នុងមួយរដូវកាលកាលពីឆ្នាំ២០១០។ Allegri និង Juventus បានអបអរការឈ្នះពាន Serie A ៨រដូវកាលជាប់គ្នាកាលពីថ្ងៃអាទិត្យ៕