នេះសមត្ថភាព​ទូរសព្ទតម្លៃខ្ទង់ ៣០០ ដុល្លារអ្នកគួរលៃលកទិញប្រើ

  • 2019-05-21 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រៅពី​ការ​ជ្រើសរើស​ទូរសព្ទ​ប្រកបដោយ​ភាព​វៃឆ្លាត​ហើយ​ ​កត្តា​តំលៃ​ក៏​ជា​ចំណុច​ចំបង​ដែល​ត្រូវ​គិតគូរ​ផង​ដែរ​។​

​សំណួរ​បាន​សួរ​ថា​៖​ ​ប្រសិនបើ​លោកអ្នក​មាន​លុយ​ ​៣០០ ដុល្លារ​ ​តើ​អ្នក​នឹង​ទិញ​ទូរស័ព្ទ​ប្រភេទ​ណាយ​កម​ក​ប្រើ​?​ ​នេះ​ជា​សំណួរ​មួយ​ដែល​មនុស្ស​គ្រប់គ្នា​តែងតែ​ធ្វើការ​ពិចារណា​នៅពេល​ដែល​ពួកគេ​ត្រូវការ​ទិញ​ទូរស័ព្ទ​គ្រប់​ម៉ូ​ឌែល​។​

​ប្រសិនបើ​យើង​ថ្លឹងថ្លែង​ឲ្យ​ស៊ីជម្រៅ​ទៅ​ ​យើង​ឃើញថា​ទូរស័ព្ទ​ដែល​ថ្លៃ​ ​គឺ​សំដៅ​ទៅលើ​ទូរស័ព្ទ​ដែល​មានគុណ​ភាពល្អ​ ​ប៉ុន្តែ​ទោះជាយ៉ាងណា​ក៏​មិន​ប្រាកដ​ទាំងអស់​ដែរ​ ​ព្រោះ​ស្មា​ត​ហ្វូ​ន​ខ្លះ​ដែល​មាន​តម្លៃ​ល្មម​ៗ​ ​ក៏​មានគុណ​ភាពល្អ​មិនចាញ់​ទូរស័ព្ទ​ថ្លៃ​ដែរ​ ​ហើយ​ចំពោះ​ទូរស័ព្ទ​ដែល​មានតម្លៃ​ថ្លៃ​វិញ​ ​ក៏​មិន​ប្រាកដ​ថា​ធានា​គុណភាព​ល្អ​ដែរ​។

កត្តា​ទាំងអស់​នេះ​ហើយ​ ​ដែល​ជាហេតុ​បណ្តាល​ឲ្យ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ ​ប្រេន​ ​ប្រេន​ ​ជាច្រើន​មានការ​លំបាក​ក្នុង​ការប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ ​ទាំង​គុណភាព​ ​និង​ ​តម្លៃ​លក់​ចេញ​ម្តង​ៗ​។

​ជា​ការពិត​ណាស់​នៅពេល​ដែល​លោកអ្នក​ទៅ​រក​ទិញ​ទូរស័ព្ទ​នៅ​តាម​ហាង​លក់​ទូរស័ព្ទ​នានា​ ​ប្រាកដ​ណាស់​មុនដំបូង​លោកអ្នក​ច្បាស់ជា​សំ​លឹង​មើលទៅ​លើ​ការរចនា​រូបរាង​ ​និង​ ​ពណ៌​ខាងក្រៅ​របស់​ទូរស័ព្ទ​នី​មួយ​ៗ​ ​បន្ទាប់មក​លោកអ្នក​នឹង​សួរ​អំពី​ទំហំ​នៃ​កាមេរ៉ា ​និង​​គុណភាព​ថ្ម​ថា​តើ​វា​អាច​កាន់​ថ្ម​បាន​យូរ​ឬ​អត់​?​ ​ ​ ​នៅ​ទីនេះ​យើងខ្ញុំ​អាច​ណែ​នាំ​ម៉ូ​ឌែល​ថ្មី​មូយ​ទៀត​ដល់​លោកអ្នក​​នោះ​គឺ​ទូរសព្ទ​ ​OPPO​ ​F11​ ​ស៊េរី​ថ្មី​ ​ដែល​អាច​នឹង​ឆ្លើយតប​ជាមួយនឹង​អ្វី​ដែល​លោកអ្នក​ចង់​ដឹង​ ​និង​ ​ចង់បាន​។

​OPPO​ ​F11​ ​ជា​ប្រភេទ​ទូរស័ព្ទ​ដែល​ទាន់សម័យ​ ​សម្រាប់​មនុស្ស​គ្រប់​វ័យ​ ​ដោយ​វា​មាន​ពីរ​ពណ៌​ ​គឹ​ពណ៌​ ​Marble​ ​Green​ ​និង​ ​Fluorite​ ​Purple​ ​ដោយ​ក្នុង​នោះ​វា​ក៏​មានមុខ​ងារ​ស្កេន​ក្រ​យ៉ោ​ដៃ​(​Fingerprint​)​មិន​ចាញ់​ម៉ូ​ឌែល​ដទៃទៀត​ផង​ដែរ​។

​ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​ ​គឺ​វា​មាន​កម្លាំង​ថ្ម​ ​គឺ​រហូតដល់​ ​4020mAh​ ​ព្រមទាំង​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ ​VOOC​ ​3.0​ ​ដែល​ជា​ភាព​ងាយស្រួល​សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម​អន​ឡាញ​ ​និង​ ​សម្រាប់​អ្នក​ដែល​និយម​ទស្សនា​វីដេអូ​តាម​ ​Youtube​ ​និង​ ​នៅ​លើ​ ​Apps​ ​នានា​ ​ហើយ​តម្លៃ​ត្រឹមតែ​ ​២៩៩ ដុល្លារ​ប៉ុណ្ណោះ​ ​ហើយ​គុណភាព​វិញ​ក៏​មិនណយ​ដែរ៕

​ ​ ​

អត្ថបទ៖ រក្សា