ឡានអត់ដំបូលរបស់ ពូទីន បង្ហាញមុខ ប្រណីតមិនចាញ់ Rolls-Royce

  • 2019-05-21 03:12:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ​ រថយន្ត​បើក​ដំបូល​​​របស់​រុស្សី​ផលិត​សម្រាប់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​ប្រទេស បាន​បង្ហាញ​ជា​ផ្លូវ​ការ​ ក្នុង​ក្បួន​ព្យុហយាត្រា។ ​រថយន្ត​ម៉ាក​នេះ​បាន​បង្ហាញ​មុខ​ជា​មួយ​ប្រធានាធិបតី​ ពូទីន កាល​ពី​ឆ្នាំ​មុន ប៉ុន្តែ​ពេល​នេះ​វា​បាន​ប្រែ​មុខមាត់​ជា​ប្រភេទ​បើក​ដំបូល​វិញ។

​វា​មាន​ឈ្មោះ​ថា​ Aurus Senat Cabriolet មាន​ទម្ងន់​ ៦ តោន ដែល​មាន​បំពាក់​ដោយ​ម៉ាស៊ីន​ V8 ចំណុះ ៤,៤ លីត្រ ផលិត​កម្លាំង​បាន​ ៥៩៨ សេះ និង​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៩ វគ្គ។ រថយន្ត​ប្រភេទ​បើក​ដំបូល​នេះ​ផលិត​ឡើង​ ដើម្បី​ជំនួស​រថយន្ត​ត្រកូល​ ZIL-41041 ផលិត​ដោយ​ក្រុមហ៊ុន​ OJSC AMO Zil។

​ Aurus Senat Cabriolet មាន​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ដូច​ជា​ប្រភេទ​ Sedan ដែល​បង្ហាញ​កាល​ឆ្នាំ​ទៅ​ដែរ ប៉ុន្តែ​មាន​ប្រវែង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​ខ្លី​ជាង​ប្រភេទ​ Sedan។ លោក​ Alexander Lebedev ប្រធាន​ផ្នែក​ផលិត​នៃ​គម្រោង​ការ​​រថយន្ត​នេះ និយាយ​ថា​ Senat Cabriolet បាន​បង្កើន​សមត្ថភាព​លើ​ការ​គ្រប់គ្រង​លំនឹង​ ដោយ​សារ​តែ​​មេដឹកនាំ​នឹង​ត្រូវ​ឈរ​នៅ​ពេល​ដង្ហែ​ក្បួន។

​ផ្អែក​តាម​ប្រភព​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​​រថយន្ត​ Senat Cabriolet នេះ នឹង​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​រុស្សី នៅ​ត្រឹម​ចុង​ឆ្នាំ​ ២០១៩ នេះ៕

ចុចអាន៖

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង