អ្នកទោស ISIS ២៤នាក់ ត្រូវកងសន្ដិសុខបាញ់សម្លាប់ក្រោយបង្កកុបកម្មនៅក្នុងគុក

  • 2019-05-21 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ៣២​នាក់ បាន​ស្លាប់​ក្រោយ​ពេល​ដែល​អ្នក​ទោស ISIS បង្ក​ជា​កុបកម្ម​នៅ​ក្នុង​គុក​ប្រទេស Tajikistan។

យោង​តាម​ក្រសួង​យុត្តិធម៌​នៃ​ប្រទេស Tajikistan ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​អស់​ក្នុង​នោះ​មាន​ឆ្មាំ​គុក ៣​នាក់, សមាជិក​ក្រុម ISIS ២៤​នាក់ និង​អ្នក​ទោស​ ៥​នាក់​ផ្សេង​ទៀត។ ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ក្នុង​គុក​នៃ​ទីក្រុង Vakhdat កាល​ពី​ថ្ងៃ​អាទិត្យ​​បង្ក​ឡើង​ដំបូង​ដោយ​សមាជិក​ក្រុម ISIS ដែល​បញ្ចេះ​ឲ្យ​អ្នក​ទោស​ផ្សេង​ទៀត​ចូល​រួម​កុបកម្ម​ជា​មួយ​ខ្លួន​បណ្ដាល​ឲ្យ​មាន​ភាព​ចលាចល​ពេញ​ក្នុង​គុក។ ក្រុម​សកម្មប្រយុទ្ធ ISIS បាន​កាំបិត​ដើម្បី​ធ្វើការ​ចាក់​សម្លាប់​ឆ្មាំ​គុក ៣​នាក់ និង​អ្នក​ទោស​ដូចគ្នា ៥​នាក់​ផ្សេង​ទៀត។ ប្រភព​ដដែល​បន្ដ​ថា កង​កម្លាំង​សន្ដិសុខ​ត្រូវ​បាន​បញ្ចូន​ទៅ​កាន់​កន្លែង​កើត​ហេតុ និង​បាញ់​សម្លាប់​ក្រុម​សកម្មប្រយុទ្ធ ISIS ២៤​នាក់​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​នៅ​ក្នុង​គុក។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំមុន ក៏​មាន​ហេតុការណ៍​ស្រដៀង​គ្នា​នេះ​កើត​ឡើង​ម្ដង​ដែរ​បង្ក​ដោយ​ក្រុម ISIS នៅ​ក្នុង​គុក​នៃ​ទីក្រុង Khajand ដែល​បណ្ដាល​ឲ្យ​អ្នក​ទោស ២៥​នាក់​និង កង​សន្ដិសុខ ២​នាក់​ស្លាប់​ផង​ដែរ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន