អ្នក​ចាត់ការ​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ចាកចេញ​ពី Melbourne Victory ​ហើយ​

  • 2019-05-21 06:52:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Melbourne Victory ​បាន​ប្រកាស​ចែក​ផ្លូវ​ជាមួយ​ខ្សែ​ប្រយុទ្ធ Keisuke Honda ​ហើយ ​ក្រោយ​ពី​បាន​ធ្វើ​ការ​ជាមួយ​គ្នា​រយៈ​ពេល​១​រដូវ​កាល​មក​នេះ។

ប្រធាន​ក្លឹប Melbourne លោក Trent Jacobs បាន​និយាយ​ថា៖ យើង​សំណាង​ណាស់​ដែលបាន​គាត់ (Honda) មកចូលរួម​ជាមួយយើង​នៅ Melbourne Victory ក្នុង​រដូវកាល​នេះ (២០១៨-២០១៩)។ គាត់មាន​ទេពកោសល្យ​ដ៏មិនគួរ​ឱ្យជឿ​នៅលើ​ទីលាន។

សម្រាប់​ Honda វិញ​ក៏​បាន​បង្ហាញ​មោទនភាព​ដែល​បាន​លេង​នៅ​ក្លឹបអូស្ត្រាលី​នេះ ហើយ​អរគុណ​ដល់​អ្នក​គាំទ្រ​ផង​ដែរ។ អ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ខាង​លើ​បញ្ជាក់​ការ​ចាកចេញ​ពេលនេះ សម្រាប់​អាជីព​នៅ​ថ្ងៃ​បន្ទាប់ ប៉ុន្តែនឹង​មិន​ភ្លេច​ពេលវេលា​របស់​នៅ Victory ឡើយ។

Keisuke Honda បាន​បង្ហាញ​ខ្លួន ២៣លើក​ឱ្យ Melbourne Victory ក្នុង​រដូវកាល​នេះ រក​គ្រាប់​បាល់​បាន ៨គ្រាប់ និង​បាន​ជួយឱ្យក្លឹប​នេះ ឈរ​នៅ​លេខ​៣ក្នុង​តារាង៕

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ មុន្នីរម្យ