វៀតណាម​ស្វាគមន៍​ឡាន​ Rolls-Royce Cullinan មួយគ្រឿងដំបូង តម្លៃជិត ២ លានដុល្លារ

  • 2019-05-21 07:17:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ SUV កំពូល​ប្រណីត​ Rolls-Royce Cullinan ​​មួយ​គ្រឿង​ដំបូង​គេ​របស់​វៀតណាម បាន​លេច​រូបរាង​ឡើង​កាល​ពី​ថ្មីៗ​នេះ ដោយ​មាន​រូបរាង​ខាង​ក្រៅ​ពណ៌​ស ទាក់​គ្រប់​ក្រសែ​ភ្នែក។

​តាម​ការ​ប្រកាស​កាល​ពី​ពេល​កន្លង​ទៅ​របស់​ក្រុមហ៊ុន Rolls-Royce Motor Cars ប្រចាំ​នៅ​ប្រទេស​វៀតណាម​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ប្រណីត​នេះ​មាន​តម្លៃ ៤១,២៧ ពាន់​លាន​ដុង (ស្មើ​ប្រមាណ​ ១,៧៦ លាន​ដុល្លារ) បូក​រួម​ទាំង​ថ្លៃ​ពន្ធ។

រថយន្ត​នេះ​បាន​កម្លាំង​ ៥៦៣ សេះ ពី​ម៉ាស៊ីន​ ១២ ស៊ីឡាំង (V12) ចំណុះ ៦,៧៥ លីត្រ ជា​ប្រភេទ Twin-Turbocharged ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៨ វគ្គ។ គួរ​ដឹង​ថា​ឈ្មោះ​ Cullinan គឺ​យក​តាម​ពេជ្រ​ Cullinan ដែល​ជា​គ្រប់​ពេជ្រ​ធំ​ជាង​គេ​បំផុត​មួយ​មាន​ទំហំ​ដល់ ៣ ១០០ ការាត់៕

ចុចអាន៖

អត្ថបទ៖ សុខហេង