សីតុណ្ហភាពក្ដៅពេកនារីឥណ្ឌាម្នាក់យកបច្ចេកទេសបុរាណមកការពាររថយន្តរបស់ខ្លួន
- 2019-05-22 02:12:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សីតុណ្ហភាពក្ដៅពេកនារីឥណ្ឌាម្នាក់យកបច្ចេកទេសបុរាណមកការពាររថយន្តរបស់ខ្លួន
ចន្លោះមិនឃើញ
នារីជនជាតិឥណ្ឌាម្នាក់បានយកលាមកគោមកបិទជុំវិញរថយន្តរបស់ខ្លួនដើម្បីការពាររថយន្តពីសីតុណ្ហភាពក្ដៅដែលមានរហូតលើសពី៤០អង្សាសេ។
រូបថតរថយន្តរបស់នារីខាងលើត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម និងបានចែករំលែកតៗគ្នាយ៉ាងច្រើន។
នារីខាងលើរស់នៅក្នុងទីក្រុង Ahmedabad នៃប្រទេសឥណ្ឌា ហើយទីក្រុងនោះមានសីតុណ្ហភាពរហូតដល់៤៥អង្សាសេ។
មន្ត្រីនៅក្នុងតំបន់បានណែនាំប្រជាពលរដ្ឋកុំចាកចេញពីផ្ទះចន្លោះពីម៉ោង១០និង៣០នាទីព្រឹក ដល់ម៉ោង៣រសៀល។
ការប្រើប្រាស់លាមកគោជារនាំងការពារកម្ដៅថ្ងៃនេះត្រូវបានប្រើប្រាស់តាំងពីសម័យដើមមកម្លេះ ដោយប្រជាជនឥណ្ឌានៅជនបទយកលាមកគោធ្វើជាជញ្ជាំងផ្ទះ និងកម្រាលជាដើម។ លាមកគោជួយកាត់បន្ថយកម្ដៅចូលក្នុងផ្ទះនារដូវក្ដៅ និងជួយរក្សាកម្ដៅពេលរដូវរងារ៕