នារីម្នាក់លេង PUBG តែចង់ប្ដឹងប៉ូលីសលែងលៈប្តីព្រោះរឿងមួយ

  • 2019-05-22 03:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ត្រី​វ័យ ១៩ ​ឆ្នាំ​ម្នាក់​ដែល​បាន​រៀបការ​មាន​កូន​ជា​ចំណង​ដៃ​ម្នាក់​រួច​ទៅ​ហើយ ​បាន​សុំ​ស្វាមី​លែង​លះ​គ្នា ក៏​ព្រោះ​តែ​ហ្គេម​កំពុង​ល្បី PUBG mobile។

PUBG mobile

​រឿង​រ៉ាវ​រកាំរកូស​កើត​ឡើង​លើ​គ្រួសារ​វ័យ​ក្មេង​នៅ​ក្នុង​ទី​ក្រុង Ahmedabad ​នៃ​ប្រ​ទេស​ឥណ្ឌា​នេះ ​មក​ពី​ប្ដី​មិន​ចូលចិត្ត​ពេល​ប្រពន្ធ​លេង​ទូរសព្ទ​ និង​ថែម​ទាំង​ឃាត់​ឃាំង​រហូត​ឲ្យ​តែ​នាង​ចង់​លេង​ហ្គេម PUBG។

​អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច​នោះ​គឺ នារី​ជា​ប្រពន្ធ​បាន​ខល​ទៅ​ 181 Abhayam ​ក្នុង​ទី​ក្រុង Ahmedabad ​នៃ​ដើម្បី​​សុំ​ធ្វើ​លិខិត​លែង​លះ​គ្នា ​តែ​យ៉ាង​ណា​មិញ​ទីភ្នាក់ងារ​ការពារ​សិទ្ធ​ស្ត្រី និង​ប៉ូលិស​តំបន់​នោះ​បាន​ធ្វើ​អន្តរាគមន៍​ជួយ​ឲ្យ​គូ​ស្នេហ៍​មួយ​គូ​នេះ​ត្រូវ​គ្នា​វិញ ​មិន​បាន​ធ្វើ​លិខិត​លែង​លះ​គ្នា​ឡើយ៕

​បញ្ជាក់​ដែរ​ថា ​ហ្គេម PUBG ​ត្រូវ​បាន​បិទ​នៅ​ក្នុង​ប្រទេស​នេប៉ាល់ អ៊ីរ៉ាក់ ​និង​តំបន់​ខ្លះ​ក្នុង​ប្រទេស​ឥណ្ឌា៕

អត្ថបទទាក់ទង៖

ប្រភព៖ NDTV   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម