ម៉ូដែល​​​មិន​សុទ្ធ​តែ​រាង​ស្អាត​ទេ​ តែ​អ្នក​ថតរូប​ប្រើ​តិចនិក​ទាំង​នេះ​​ជួយ​​ឲ្យ​រាង​​ស្វេល​បាន​

  • 2019-05-22 06:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​តារា​ម៉ូដែល​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​មាន​រាង​ស្ដើង​ ស្អាត​ និង​ស៊ី​កាមេរ៉ា​នោះ​ទេ។ ប៉ុន្តែ​អ្នក​ថត​រូប​​តែង​បង្គាប់​ទៅ​តារា​ម៉ូដែល​ឲ្យ​ធ្វើ​នេះ​ឲ្យ​ធ្វើ​នោះ​ពេល​កំពុង​ថត​ ដូច្នេះ​ធ្វើ​ឲ្យ​រូប​រាង​តារា​ម៉ូដែល​ទាំង​នេះ​ស្ដើង​ សិច​ស៊ី​ និង​ទាក់​ទាញ។ តិចនិក​របស់​អ្នក​ថត​រូប​ដែល​តែង​ប្រាប់​ទៅ​តារា​ម៉ូដែល​មាន​ដូច​ជា៖

 sing-03

១. កំណត់​ស្ទីល​សក់​

វា​ដូច​ជា​គ្មាន​ច្បាប់​ណា​អះអាង​ថា​ ការ​តម្រូវ​ឲ្យ​សក់​ស្ថិត​នៅ​ទីតាំង​ណា​មួយ​ជាក់​លាក់​អាច​ថត​ស្អាត​នោះ​ទេ​ ដោយសារ​ការ​ទម្លាក់​សក់​ ឬ​លើក​សក់​ មនុស្ស​ម្នាក់​ៗ​អាច​នឹង​មើល​ឃើញ​ និង​ស្រឡាញ់​ផ្សេង​គ្នា​ដែរ។ ប៉ុន្តែ​ក្នុង​ករណី​តារា​ម៉ូដែល​មាន​សក់​រញ៉េរញ៉ៃ​ អ្នក​ថត​អាច​ជ្រើស​រើស​ឲ្យ​គាត់​ដាក់​សក់​ស្ថិត​នៅ​ទីតាំង​ណា​មួយ​ដែល​អ្នក​ចង់​បាន៖

Hair-edited

ក. សក់​ទាំង​អស់​​គ្រប​លើ​ស្មា

ខ. សក់​ទាំង​អស់​ទម្លាក់​ទៅ​ក្រោយ​

គ. សក់​ទាំង​អស់​ទម្លាក់​មក​មុខ​

ឃ. សក់​ម្ខាង​ទម្លាក់​មក​មុខ​ សក់​ម្ខាង​ទម្លាក់​ទៅ​ក្រោយ

ង. សក់​ទាំង​អស់​លើក​ឡើង​

២. រុញ​ចង្កា​ (ឬ​ត្រចៀក) ទៅ​មុខ​ ដើម្បី​កុំ​ឲ្យ​ឃើញ​សាច់​​ធ្លាក់​ក្រោម​ថ្គាម​​

ពេល​អ្នក​ឈរ​ធម្មតា​ក៏​ដោយ​​ ឈរ​ត្រង់​ភ្លឹង​ក៏​ដោយ​ មុខ​ជា​មាន​សាច់​ក្រោម​ថ្គាម​បន្តិច​បង្ហាញ​ឲ្យ​ឃើញ​មិន​ខាន​ សូម្បី​តែ​អ្នក​ស្គម​ក្ដី។ ប្រសិន​បើ​អ្នក​ប្រាប់​ឲ្យ​ម៉ូដែល​របស់​អ្នក​ឲ្យ​លើក​​ចង្កា​ឡើង​បន្តិច​ នោះ​គាត់​អាច​នឹង​ងើយ​មុខ​របស់​គាត់​ឡើង​ ដូច​ហុច​រន្ធ​ច្រមុះ​គ្រហូ​ៗ​ឲ្យ​អ្នក​ថត​អីចឹង។ រូប​នឹង​មិន​ទាក់ទាញ​ទេ! យក​ល្អ​ប្រាប់​គាត់​ឲ្យ​គាត់​រុញ​ត្រចៀក​ទាំង​ពីរ​ទៅ​មុខ​បន្តិច​វិញ​ គឺ​នឹង​អាច​ធ្វើ​ឲ្យ​សាច់​ក្រោម​ថ្គាម​មើល​សិន​ឃើញ​នោះ​ទេ។

មើល​រូប​មុន​​រុញ​ត្រចៀក​ទៅ​មុខ​បន្តិច​

chin-1

មើល​រូប​​​ក្រោយ​​​រុញ​ត្រចៀក​ទៅ​មុខ​បន្តិច​

chin2

៣. លើក​ដើម​ដៃ​ ធ្វើ​ឲ្យ​មើល​ទៅ​ឃើញ​ស្រឡូន​​

បើ​មនុស្ស​ឈរ​ដោយ​ដាក់​ដៃ​សណ្ដូក​ចុះ​ក្រោម​ នោះ​ដើម​ដៃ​របស់​គាត់​នឹង​សំប៉ែត​ធំ​មិន​ខាន​ មើល​ទៅ​អាក្រក់​ណាស់។ ចូរ​លើក​ដើម​ដៃ​របស់​អ្នក​ឡើង​មួយ​ ឬ​ពីរ​អ៊ីញ​ (ធ្វើ​ដូច​ជា​កាយវិការ​ច្រត់​ចង្កេះ)​ ដូច្នេះ​ដើម​ដៃ​របស់​អ្នក​នឹង​មើល​ទៅ​ស្រឡូន​ តូច​ជាង​មុន។ មើល​បន្ទាប់​ក្រហម​អាច​បង្ហាញ​ថា​ ពេល​លើក​ដៃ​ច្រត់​ចង្កេះ​ ទំហំ​ដើម​ដៃ​ស្រក​ប៉ុណ្ណា​ហើយ។

Lift the Arm

៤. ទុក​ចន្លោះ​ក្បែរ​ចង្កេះ​ បង្ហាញ​រាង​ស្វេល​​

មនុស្ស​គ្រប់​រូប​ចង់​ឲ្យ​រាង​មើល​ទៅ​ស្ដើង។ បច្ចេកទេស​មួយ​ដែល​ធ្វើ​ឲ្យ​គាត់​មើល​ទៅ​ស្វេល​ គឺ​ទុក​ឲ្យ​ចង្កេះ​នៅ​តែ​ឯង​ កុំ​ឲ្យ​មាន​ដាក់​ដៃ​នៅ​ក្បែរ​នោះ។ មាន​ន័យ​ថា​ ម៉ូដែល​គួរ​ជ្រែង​ចង្កេះ​ លើក​ដៃ​ ឬ​ធ្វើ​យ៉ាង​ណា​ទុក​ចន្លោះ​ក្បែរ​ចង្កេះ​ឲ្យ​មាន​លំហ​​ នោះ​ដង​ខ្លួន​របស់​តារា​​ម៉ូដែល​នោះ​នឹង​មើល​ទៅ​ស្ដើង​ជាង​មុន។

Leave Visual Space by the Waist

៥. ផ្អៀង​ស្មា​បន្តិច​ ធ្វើ​ឲ្យ​ដង​ខ្លួន​មើល​ទៅ​តូច​​

ការ​តម្រូវ​ឲ្យ​ផ្អៀង​ស្មា​គឺ​ដូច​ជា​សាមញ្ញ​មែន​ ប៉ុន្តែ​សំខាន់​ណាស់​ណា។ ប្រសិន​បើ​តារា​ម៉ូដែល​របស់​អ្នក​ឈរ​ត្រង់​ទៅ​កាន់​កាមេរ៉ា​ រាង​​របស់​គាត់​មើល​ទៅ​គឺ​ធំ​ណាស់។ ការ​ឈរ​ត្រង់​ទៅ​កាន់​កាមេរ៉ា​ដើម្បី​បាន​រូប​ធំ​ គឺ​សម្រាប់​ថត​ពួក​កីឡាករ​បាល់​ទាត់​ ឬ​ប្រធាន​ក្រុមហ៊ុន​ល្បី​ៗ​ប៉ុណ្ណោះ។ បើ​យក​មក​ថត​តារា​ម៉ូដែល​វិញ​ គឺ​មើល​ទៅ​អាក្រក់​ណាស់។ ដូច្នោះ​ចូរ​ឲ្យ​តារា​​ម៉ូដែល​នោះ​ផ្អៀង​ស្មា​បន្តិច​ រាង​របស់​គាត់​ក្នុង​រូប​នឹង​មើល​ទៅ​ស្លីម​ជាង​មុន។

Turn the Shoulders

៦. កុំ​បង្ហាញ​ផ្នែក​ស​នៃ​កែវ​ភ្នែក​

ពេល​អ្នក​ចង់​បាន​រូប​ម៉ូដែល​មើល​ខុស​ពី​កាណុង​កាមេរ៉ា​ (កុំ​សម្លឹង​ត្រង់​មក​កាមេរ៉ា)​ ចូរ​កុំ​ប្រាប់​ឲ្យ​គាត់​សម្លឹង​អ្វី​ដែល​ឆ្ងាយ​ពេក​ ឬ​នៅ​ចំហៀង​ពេក​ ដែល​ធ្វើ​ឲ្យ​កែវភ្នែក​របស់​គាត់​ប្រឹង​ដៀង​រហូត​ដល់​បង្ហាញ​ផ្ទៃ​ស​នៃ​គ្រាប់​ភ្នែក​ នាំ​ឲ្យ​រូប​របស់​គាត់​មិន​ស្អាត​ទាល់​តែ​សោះ។ រូប​កែវ​ភ្នែក​ដែល​ស្អាត​គួរ​ឲ្យ​ចង់​មើល​ គឺ​រូប​បង្ហាញ​កែវ​ភ្នែក​ពណ៌​ខ្មៅ​ ឬ​ត្នោត​របស់​គាត់។

Don't Show the Whites of the Eyes

ម៉េច​ដែរ​ក្រោយ​ពី​ឆ្លង​កាត់​ចំណុច​មួយ​នេះ​ហើយ? តោះ! ឥឡូវ​សាក់​ដាក់​តិចនិក​ទាំង​៦​នេះ​បញ្ចូល​គ្នា​ នោះ​អ្នក​នឹង​បាន​រូប​តារា​ម៉ូដែល​ដូច​ខាង​ក្រោម​អត់?​

Bringing it All Together

ដូច្នេះ​រាល់​ពេល​ថត​ម៉ូដែល​ អ្នក​គួរ​សួរ​ខ្លួន​ឯង​ថា​តើ​៖

១. សក់​ស្ថិត​ទីតាំង​ណា?

២. ត្រចៀក​រុញ​ទៅ​មុខ​អត់?

៣. ដើម​ដៃ​ត្រូវ​បាន​លើក​ឡើង​ផុត​ពី​ដង​ខ្លួន​នៅ?

៤. ក្បែរ​ចង្កេះ​ទុក​ចន្លោះ​ទំនេរ​ធំ​អត់?

៥. ស្មា​បាន​ផ្អៀង​បន្តិច​នៅ?

៦. បាន​បង្ហាញ​ភ្នែក​ផ្នែក​ពណ៌​ច្រើន​អត់?

ប្រភព៖ photography.tutsplus

ដោយ៖ មាស រ័ត្ន