អីយ៉ា សំលៀងមាត់ចាំភ្លក់ផ្លែឈើឆ្ងាញ់ៗ នៅម៉ាក្រូឆាប់ៗនេះ ដឹងតែបែកពោះទៀតហើយ

  • 2019-05-23 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆាប់ៗនេះនៅផ្សារម៉ាក្រូ សាខារាជធានីភ្នំពេញនឹងមានការភ្លក់ និងលក់ផ្លែឈើ ដែលមានគុណភាពជាច្រើនប្រភេទមកពីប្រទេសថៃ មកប្រមូលផ្តុំគ្នា លក់ក្នុងតម្លៃពិសេស អ៊ីចឹងចាំអីទៀត ត្រៀមបបួលមិត្តភក្តិទៅភ្លក់ និងទិញមកផ្ទះឱ្យហើយទៅ។

ងាយណាមានកម្មវិធីផ្សព្វផ្សាយ និងប្រមូលផ្តុំទៅដោយផ្លែឈើចម្រុះដែលមានគុណភាពខ្ពស់មកពីប្រទេសថៃ មកផ្តុំគ្នាតែមួយអ៊ីចឹងនោះ "កម្មវិធីផ្សព្វផ្សាយផ្លែឈើថៃ ២០១៩" (Thai Fruit Festival 2019) នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៥ ឧសភា ដល់ថ្ងៃទី ០២ មិថុនា ២០១៩ ចាប់ពីម៉ោង ១០ព្រឹក រហូតដល់ម៉ោង ៩យប់។ ជាពិសេសក្នុងកម្មវិធីបើកសម្ពោធនាថ្ងៃទី២៥ ឧសភា វេលាម៉ោង២រសៀល មានការបង្ហាញជូននូវកម្មវិធីកម្សាន្តជាច្រើន ព្រមទាំងកម្មវិធីពិសេសៗនៃការលក់ផ្លែឈើផងដែរ។

ជាមួយគ្នានេះនៅពេលអ្នកទិញផ្លែឈើអស់ ១០ដុល្លារ អ្នកនឹងបានទទួលសន្លឹកឆ្នោត ១សន្លឹកដើម្បីផ្សងសំណាងឈ្នះរង្វាន់ជាសំបុត្រយន្តហោះទៅមកទីក្រុងបាងកក និងរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត ។

មិនតែប៉ុណ្ណោះនៅក្នុងកម្មវិធីនេះផ្ទាល់ នឹងមានផ្តល់ជូននូវការភ្លក់ផ្លែឈើ ការបង្ហាញការឆ្លាក់ផ្លែឈើ និងការយកផ្លែឈើមកធ្វើជាម្ហូបអាហារ ព្រមទាំងបង្អែមប្រភេទផ្សេងៗទៀតផងដែរ។ កម្មវិធីនេះត្រូវបានរៀបចំដោយ ស្ថានតំណាងពាណិជ្ជកម្មថៃនៅរាជធានីភ្នំពេញ នៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្មអន្តរជាតិ នៃក្រសួងពាណិជ្ជកម្មថៃ សហការជាមួយ ផ្សារម៉ាក្រូ ខេមបូឌា អាកាសចរណ៍ THAI AIRWAYS, BANGKOK AIRWAYS និងមជ្ឈមណ្ឌលកែសម្ផស្ស KONGJU Cambodia ៕

អត្ថបទ៖ ថា ម៉ាលីដា