លេង​ហ្គេម​អន​ឡា​ញយ៉ាង​ម៉េច​ទៅ ​ទើប​មិន​ងាយ​អស់​ថ្ម​ទូរសព្ទ​?

  • 2019-05-23 04:37:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ហ្គេម​អន​ឡាញ​ ជា​ប្រភេទ​ហ្គេម​ដែល​មានការ​គាំទ្រ​ខ្លាំង​​ពី​ក្រុម​យុវវ័យ​នា​សម័យថ្មី​នេះ​ ​អ្នកខ្លះ​លេង​ដោយ​ការ​ប្រមូល​ផ្តុំគ្នា​ជា​ក្រុម​តូច​ ​និង​​លេង​ជា​ក្រុម​ធំ​ ​រហូត​ពេលខ្លះ​ទោះបីជា​ពួកគេ​នៅ​ឆ្ងាយ​ពីគ្នា​ក្តី​ ​ក៏​ពួកគេ​នៅតែ​អាច​លេង​ហ្គេម​អន​ឡាញ​ឆ្លើយឆ្លង​ជាមួយគ្នា​បាន​យ៉ាង​ងាយស្រួល​ ​ដោយសារតែ​មានការ​ភ្ជាប់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​នៅ​លើ​ទូរសព្ទ​ដៃ​ ​ឬ​ ​ការប្រើ​ប្រាស់​សេ​វា​អ៊ី​ន​ធើ​ណែ​ត​នៅ​តាម​ផ្ទះ​។

អ្នកខ្លះ​ទៀត​លេង​ហ្គេម​ទាល់តែ​អស់​ថ្ម​ទូរស័ព្ទ​រហូតដល់​ថ្នាក់​ដោត​ខ្សែ​សាក​ទូរស័ព្ទ​បណ្តើរ​ ​លេង​ហ្គេម​បណ្តើរ​ ​ឬ​ ​អ្នកខ្លះ​ត្រូវ​កាន់​ដុំ​ ​Power​ ​Bank​ ​តាម​ខ្លួន​បណ្តើរ​ ​លេង​​​ហ្គេម​បណ្តើរ​ក៏មានដែរ​ ​ព្រោះថា​វា​ធ្វើឲ្យ​ពួកគេ​មាន​អារម្មណ៍​រីករាយ​ ​និង​ ​មិន​ចាំបាច់​ចេញទៅ​ខាងក្រៅ​ផ្ទះ​ ​រហូតដល់​អ្នកខ្លះ​ទៀត​លេង​ដល់​ថ្នាក់​ភ្លេច​បាយ​ ​ភ្លេច​ទឹក​ក៏មានដែរ​ ​ប៉ុន្តែ​ទោះជា​ជក់​លេង​ហ្គេម​យ៉ាងណាក៏ដោយ​ ​សូមកុំ​ភ្លេច​ការសិក្សា​ ​និង​ ​ធ្វើការងារ​ស្នូល​ជា​ចំបង​ផង​ណា​។​

បើ​មាន​បញ្ហា​អំពី​ការ​សាក​ថ្ម​ទូរសព្ទ​ពេល​លេង​ហ្គេម​ម្តង​ៗ​ អ្នក​ឈប់​បារម្ភ​ទៀត​ទៅ​ ​ព្រោះថា​កូនពៅ​ត្រកូល​ ​F​ ​មួយ​រូប​ទៀត​ ​ដែល​មានឈ្មោះ​ថា​ ​OPPO​ ​F11​ ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​ស្រុកខ្មែរ​យើង​ហើយ​ ​ព្រោះ​វា​បាន​ភ្ជាប់​ជាមួយនឹង​គុណ​សម្ប​ត្តិដែល​មានស្រាប់​ ​ដោយក្រុម​ផលិតករ​ទូរសព្ទ​ដៃ​ ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់​ក្រុមហ៊ុន​ ​OPPO​ ​នៅ​លើ​តួខ្លួន​របស់​វា​តែម្តង​ ​ដូចជា​កម្លាំង​ថ្ម​ ​4020mAh​ ​ដ៏​អស្ចារ្យ​ ​ដែល​អាច​ឲ្យ​គ្នាយើង​លេង​ហ្គេម​យ៉ាងណា​ ​ក៏​មិន​ងាយ​អស់​ថ្ម​ដែរ។​

​ប្រសិនបើ​វា​ត្រូវ​អស់​ថ្ម​វិញ​ ​កាន់តែ​គ្មានអ្វី​គួរ​ត្រូវ​ព្រួយបារម្ភ​ទៀតហើយ​ ​ព្រោះ​វា​មាន​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ ​និង​ ​មាន​សុវត្ថិភាព​ដោយ​បច្ចេកវិទ្យា​ ​VOOC​ ​3.0​ ​ព្រោះ​មាន​មនុស្ស​ជាង១០០លាន​នាក់​ហើយ​នៅ​លើស​កល​លោក​ ​ដែល​ពេញចិត្ត​ ​និង​ ​កំពុង​ប្រើប្រាស់​ជាមួយនឹង​បច្ចេកវិទ្យា​មួយ​នេះ​។​

​បន្ថែម​គុណសម្បត្តិ​មួយ​ប្រភេទ​ទៀត​របស់​ ​OPPO​ ​F11​ ​នោះ​ ​គឺ​បច្ចេកវិទ្យា​ជំនួយ​ល្បឿន​ ​Hyper​ ​Boost​ ​ដែល​អាច​ជួយ​ដល់​អ្នកលេង​ហ្គេម​អន​ឡាញ​គ្រប់​ប្រភេទ​ ​កាន់តែ​ទទួល​បាន​នូវ​ភាព​រីករាយ​ ​មិន​មាន​ភាព​ទាក់​នៅ​លើ​ម៉ាស៊ីន​ ​មិន​រអាក់រអួល​ ​ហើយ​ការ​អូស​ទៅ​ ​អូស​មក​ ​មាន​ភាព​រលូន​តែម្តង​ ​ដោយ​មិន​ចាំបាច់​ថាំ​ចិត្ត​ ​តប់ប្រមល់​ទៀត​ឡើយ​ ​នៅពេល​ដែល​លោកអ្នក​កំពុង​ជក់​លេង​ហ្គេម​ជា​ក្រុម​!​

​មូលហេតុ​ដែល​ហ៊ាន​អះអាង​បែបនេះ​ព្រោះថា​អេ​ដមី​នក៏​ជា​មនុស្ស​ដែល​ជា​ជក់​លេង​ហ្គេម​អន​ឡាញ​ដាច់​យប់​ម្តង​ៗ​ដែរ​ណា​គ្នាយើង​អើយ​ ​ហេ​ហេ​ហេ​​។​ ​តោះ​ចាំ​អង្កាល់​ទៀត​គ្នាយើង​ ​ណាត់គ្នា​លេង​ហ្គេម​ដាច់​យប់​នៅ​ចុង​សប្តាហ៍​ម្តង​មើល៍​ជាមួយនឹង​កូនពៅ​ត្រកូល​ ​F​ ​គឺ​ ​OPPO​ ​F11​ ​ទាំងអស់គ្នា​​៕​ ​

អត្ថបទ៖ រក្សា