បញ្ញើសន្សំ​លុយ​ នៅ​ ប្រាសាក់ បាន​ការប្រាក់ខ្ពស់រហូតដល់ ៨%​ ឯណោះ!

  • 2019-05-23 08:47:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា បន្ត​ផ្ដល់​អត្រា​ការ​ប្រាក់​បញ្ញើ​ស​ន្សំ​ខ្ពស់​រហូតដល់ ៨% ព្រម​ជាមួយ​ការផ្ដល់​ការទូទាត់​ថ្លៃ​ទឹក ថ្លៃ​ភ្លើង ផ្ទេរ​ប្រាក់ ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី ទិញ​កាតទូរ​ស័​ព្ទ ដោយ​មិន​គិត​កម្រៃ​សេវា​។​

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​គ្រប់​គ្រង​ទីផ្សារ​របស់​ប្រា​សាក់ បាន​ឱ្យដឹងថា ការផ្ដល់ជូន​អត្រា​ការ​ប្រាក់​ខ្ពស់​រហូតដល់ ៨% លើ​គណនី​បញ្ញើ​មាន​កាល​កំណត់​នេះ គឺ​ឆ្លើយតប​តាម​សំណូមពរ​អតិ​ថិ​ជន​ដែល​មាន​បំ​ណង​វិ​និ​យោគ​ជាមួយ​ប្រា​សាក់​។ ក្រៅពី​ផ្តល់​អត្រា​ការ​ប្រាក់​បញ្ញើ​ស​ន្សំ​ខ្ពស់​ជាងគេ ប្រា​សាក់​ផ្តល់ជូន​រយៈពេល​ដាក់​ស​ន្សំ​ចាប់ពី ១ ខែ​រហូតដល់ ៦០ ខែ ទៅតាម​លំហូរ​ទឹក​ប្រាក់របស់​អតិ​ថិ​ជន​។​

លោក​បន្ត​ទៀតថា ដើម្បី​សម្រួល​ដល់​ការ​ប្រើប្រាស់​សេវា​បញ្ញើ​ស​ន្សំ អតិ​ថិ​ជន​របស់​ប្រា​សាក់​ទទួលបាន​បន្ថែម​លើ​ការ​ប្រើប្រាស់​សេវា​ផ្សេងៗ​ដោយ​មិន​គិត​កម្រៃ លើ​ការទូទាត់​ថ្លៃ​ទឹក ថ្លៃ​ភ្លើង ផ្ទេរ​ប្រាក់​ទៅ​ដៃគូ​ជំនួញ ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី ទិញ​កាតទូរ​ស័​ព្ទ ពិ​និត្យ​សមតុល្យ​គណនី ពិ​និត្យ​អត្រា​ប្តូរ​ប្រាក់ ភ្ជាប់​សេវា​ធនាគារ​ច​ល័​ត និង​ទទួលបាន​ប័ណ្ណ​អេ​ធី​អឹមដ៏​ស្រស់ស្អាត ហើយ​អាចឱ្យ​អតិ​ថិ​ជន​ធ្វើ​ប្រតិបត្តិការ​ទាំង​នេះ​បាន​គ្រប់​ទីកន្លែង និង​ពេល​វ​លា​។ ដូច្នេះ​សូម​បើក​គណនី​នៅ​ប្រា​សាក់​ដើម្បី​ទទួល​នូ​វ​សេវា​ទាំង​នេះ​ដោយ​រីករាយ​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទា​ក់ទង​៖ 023 999 911 ឬ 086 999 911 ឬ 096 9 999 911 ឬ វេបសាយ www.prasac.com.kh ៕​

អត្ថបទ៖ ថា ម៉ាលីដា