Huawei ​ពឹង​ក្រុមហ៊ុន​ព័រទុយហ្គាល់​មួយ ឲ្យ​ជួយ​តតាំង Play Store របស់ Google

  • 2019-05-24 01:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 90

ចន្លោះមិនឃើញ

ក្រុមហ៊ុន​អាមេរិក​ទុក​ពេល​ត្រឹម ៩០ ​ថ្ងៃ សម្រាប់​ Huawei ក្នុង​ការ​ចូល​មក​ចរចា​ឬ​ត្រូវ​បញ្ចប់​ជាមួយ​ចម្លើយ​អវិជ្ជមាន ក្រោយ​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក-ចិន​បាន​កំពុង​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង។ Google ដែល​មាន​មូលដ្ឋាន​នៅ​ទឹកដី​អាមេរិក​ត្រូវ​បាន​រដ្ឋាភិបាល​ខ្លួន​បង្ខំ​ឲ្យ​បញ្ឈប់​ការ​ផ្គត់ផ្គង់​ទាំង​ផ្នែក​ទន់​និង​រឹង​ដល់​ក្រុមហ៊ុន​ចិន Huawei ​បន្ទាប់​ពី​ចាប់​ដៃ​សហការ​គ្នា​អស់​រយៈ​ពេល​ជា​យូរ​ណាស់​មក​ហើយ។

ក្នុង​រយៈ​ពេល​ដែល​នៅ​សេសសល់ Huawei បាន​នឹង​កំពុង​ដុតដៃដុតជើង​ឥត​ឈប់ ក្នុង​ការ​រក​ដំណោះស្រាយ ​ដោយ​ខ្លួន​ក៏​បាន​ត្រៀម​ផ្លូវ​ក្រោយ​ហើយ​ស្រេច​តាំង​តែ​ពី​ឆ្នាំ ២០១២ ជាមួយ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ប្រតិបត្តិ HongMeng OS។ ជា​កិច្ច​ប្រកួតប្រជែង​នឹង Play Store របស់ Google ក្រុមហ៊ុន​យក្ស​មួយ​នេះ ក៏​បាន​រត់​ទៅ​ចាប់​ដៃ​សហការ​ជាមួយ​ក្រុមហ៊ុន​ព័រទុយហ្គាល់ Aptoide ។ នេះ​បើ​តាម​ការ​បញ្ជាក់​ផ្ទាល់​ពី CEO ក្រុមហ៊ុន Aptoide លោក Paulo Trezentos

ដោយ​មូលហេតុ​ដែល​ក្រុមហ៊ុន​នេះ​មាន​មូលដ្ឋាន​នៅ​ទឹកដី​ព័រទុយហ្គាល់ ពោល​ក៏​គ្មាន​ហេតុផល​ត្រូវ​បារម្ភ​នឹង​រង​ការ​ប៉ះ​ទង្គិច​ជាមួយ​មហាអំណាច​សហរដ្ឋអាមេរិក ទៀត​សោត Aptoide ក៏​ជា​កម្មវិធី​ទូរសព្ទ​មួយ​ប្រភេទ ស្រដៀង​ទៅ​នឹង Play Store ដែល​មាន​ផ្ទុក​កម្មវិធី-ហ្គេម​ប្រមាណ ៩០០ ០០០ Apps នា​ពេល​កន្លង​មក។

ជាមួយ​អ្នក​ប្រើប្រាស់​ប្រមាណ ២០០ លាន​នាក់ Aptoide ក៏​ជា​ប្រភព​សម្រាប់​ទាញ​យក Android Apps ដ៏​ល្បី​ឈ្មោះ​មួយ ​ដែល​អាច​ផ្តល់​ក្តី​សង្ឃឹម​សម្រាប់ Huawei ក្នុង​ការ​បង្វែរ​ទាក់​ចិត្ត​អតិថិជន​ដែល​ខ្លះ​កំពុង​បាត់បង់​ទំនុកចិត្ត​ជា​បណ្តើរៗ។

យ៉ាងណាមិញ​មិន​ទាន់​មាន​ប្រភព​ច្បាស់ការ​ណា​មួយ​ដែល​លម្អិត​ថា Huawei នឹង​ប្រើប្រាស់ Aptoide ​មក​កំណត់​ជា​កម្មវិធី​ប្រើប្រាស់​ជំនួស Google Play Store ឬ​អភិវឌ្ឍ​បញ្ចូល​គ្នា​តែ​មួយ​ជាមួយ AppGallery ដែល​ខ្លួន​ធ្លាប់​បាន​អភិវឌ្ឍ​កាល​ពី​អតីតកាល៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ androidpolice | xda-developers   ប្រែ​សម្រួល៖ កៅ រក្សា