ឡាន​លំដាប់​រាជវង្ស​ជប៉ុន​ ផលិត​ដោយ​​ Toyota ចេញ​តម្លៃ​លក់​ហើយ​

  • 2019-05-23 10:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Century គឺ​ជា​រថយន្ត​ជា​ទីគាប់ចិត្ត​មួយ​​សម្រាប់​រាជវង្ស​ជប៉ុន, មន្ត្រី​ធំៗ, អ្នក​ជំនាញ រួម​ទាំង​មេ​បក្ស​ Yakuza ទៀត​ផង។ រថយន្ត​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ Rolls-Royce ឬ Bentley របស់​ប្រទេស​ជប៉ុន។

Toyota បាន​បញ្ចេញ​រូបរាង​ថ្មី​នៃ​រថយន្ត​ម៉ូដែល​នេះ ហើយ​ពេល​នេះ​ក៏​បាន​បង្ហាញ​ចេញ​តម្លៃ​លក់​ផង​ដែរ។ Toyota Century ដែល​មាន​​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី និង​ជា​ម៉ូដែល​ផលិត​សម្រាប់​លក់​តែ​នៅ​ប្រទេស​ជប៉ុន ត្រូវ​បាន​កំណត់​លក់​ក្នុង​តម្លៃ​​ចាប់​ពី​ប្រមាណ​ ១៧៧ ៧១៦ ដុល្លារ ជា​តម្លៃ​មិន​ទាន់​គិត​ពន្ធ។

រូបរាង​ខាង​ក្រៅ​របស់​ Toyota Century ហាក់​ដូច​បុរាណ​បន្តិច​មែន​ ប៉ុន្តែ​បើក​ទ្វារ​ចូល​ដល់​ខាង​ក្នុង​គេ​នឹង​ឃើញ​នូវ​​​កន្លែង​អង្គុយ​មាន​ពោរពេញ​ដោយ​ផាសុកភាព និង​មាន​បំពាក់​នូវ​ចំណុច​ពិសេសៗ​ជា​ច្រើន។ ​មាន​ដូច​ជា​អេក្រង់​ទំហំ​ ១៦ អ៊ីញ​សម្រាប់​កម្សាន្ត​នៅ​ផ្នែក​ខាង​ក្រោយ, ប្រព័ន្ធ​បញ្ចេញ​សំឡេង​ស៊េរី​ទំនើប, អេក្រង់​ទំហំ​ ៧ អ៊ីញ​នៅ​កណ្ដាល​នៃ​កៅអី​អង្គុយ​ខាង​ក្រោយ​សម្រាប់​បញ្ជា​មុខងារ​ដូច​ជា​ម៉ាស្សា វាំងនន ម៉ាស៊ីន​ត្រជាក់ និង​ចម្រៀង​ជា​ដើម។

ប្រព័ន្ធ​សុវត្ថិភាព​ Toyota Safety Sense ក៏​មាន​បំពាក់​លើ​រថយន្ត​​ស៊េរី​ថ្មី​នេះ​ដែរ ដោយ​មាន​ដូច​ជា​ Blind Spot Monitor, Parking Support Alert, Pre-Collision System, Lane Departure Alert, Radar Cruise Control និង​ Adaptive High Beam។ មុខងារ​មួយ​ទៀត​គឺ HelpNet ពេល​ដែល​ពោង​សុវត្ថិភាព​ផ្ទុះ​ មុខងារ​នេះ​នឹង​ឲ្យ​ដំណឹង​​ដល់​ក្រុមហ៊ុន​ទូរសព្ទ ដើម្បី​រាយការណ៍​ដល់​សមត្ថកិច្ច​អំពី​គ្រោះ​ថ្នាក់។

Toyota Century ឆ្នាំ​ ២០១៨ មាន​ប្រើ​ម៉ាស៊ីន​ចំណុះ ៥,០ លីត្រ ស៊ីឡាំង ៨ កម្លាំង​ ៣៧៦ សេះ និង​មាន​ជំនួយ​ពី​ម៉ូទ័រ​អគ្គិសនី​ដែល​អាច​ផ្ដល់​កម្លាំង​បាន​ ២២១ សេះ​ទៀត​ផង៕​​

ប្រភព៖ carscoops   អត្ថបទ៖ សុខហេង

អត្ថបទថ្មី