ប្រមុខ​ដឹកនាំ​នៅ​ស្ថាប័ន​កំពូល​អាមេរិក ដៀមដាម​ចំៗ​ដាក់​​​ទូរសព្ទ​មកពី​ចិន​

  • 2019-05-24 04:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមុខ​​ដឹកនាំ​កំពូល​ៗ​​មកពី​​ស្ថាប័ន CIA, FBI និង NSA បាន​ថ្លែង​ជា​សាធារណៈ​​ណែនាំ​ឲ្យ​ពលរដ្ឋ​អាមេរិក កុំ​ប្រើប្រាស់​សេវាកម្ម​ឬ​ផលិតផល​​មាន​ប្រភព​មកពី​ប្រទេស​ចិន។

ថ្លែង​​ដោយ​វាយ​ប្រហារ​ចំៗ​លើ​គូ​ប្រជែង Apple គឺ​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន ZTE នាយក​គ្រប់គ្រង​ FBI លោក Chris Wray បាន​បញ្ជាក់​ដូច្នោះ "យើង​ព្រួយ​បារម្ភ​ជា​ខ្លាំង​ជុំវិញ​ហានិភ័យ​ក្នុង​ការ​បើក​ផ្លូវ​ឲ្យ​ក្រុមហ៊ុន​បរទេស​ ដែល​មិន​ផ្ដល់​តម្លៃ​ដល់​សក្ដានុពល​នៃ​ប្រព័ន្ធ​ទូរគមនាគមន៍​របស់​យើង"។

បុរស​វ័យ ៤០ ឆ្នាំ​បន្តថា "នេះ​ជា​ការ​ដាក់​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​មួយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​ទូរគមនាគមន៍ ដែល​អាច​ផ្តល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​ក្រៅ​ស្រុក​ លួច​យក​ព័ត៌មាន​ឬ​កែប្រែ​នូវ​ចំណុច​ណា​មួយ ក៏​ដូច​ជា​អំពើ​ចារកម្ម​ដោយ​សម្ងាត់"។

រំឭក​ថា​កន្លង​ទៅ​ប្រធាន​ផ្នែក​នៃ​ក្រុមហ៊ុន Huawei លោក Richard Yu បាន​ប្រកាស​ពី​គោលដៅ​វាយ​លុក​ទីផ្សារ​អាមេរិក ក្នុង​ការ​បញ្ចេញ​លក់​ផលិតផល​និង​សេវាកម្ម តាម​ការ​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន AT&T។ ប៉ុន្តែ​លោក Michael Rogers ដែល​ជា​នាយក​ស្ថាប័ន NSA ក៏​ព្រមាន​ទុក​ជា​មុន "នេះ​ជា​ប្រកួតប្រជែង​ក្នុង​រយៈ​ពេល​ដ៏​យូរ​អង្វែង​មួយ ដែល​ក្រុមហ៊ុន​ក្នុង​ស្រុក​ត្រូវ​ខិតខំ​ពង្រឹង​បន្ថែម ហើយ​ជំរុញ​ឲ្យ AT&T គួរ​ច្រានចោល​កិច្ច​ព្រមព្រៀង​មួយ​នេះ"៕

អានអត្ថបទ:

ប្រភព៖ CNBC   អត្ថបទ៖ កៅ រក្សា