១៤ឆ្នាំឈរជើងយ៉ាងរឹងមាំ ប៉េងហួត កំណត់បានអត្ថន័យជោគជ័យជាច្រើន រហូតឈ្នះពានសន្ធឹកសន្ធាប់

  • 2019-05-24 07:49:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្រាំបានជោគជ័យមកដល់ឥឡូវនេះជាង ១៤ឆ្នាំហើយដែល បុរី ប៉េងហួត បានព្យាយាមប្រឹងប្រែងអភិវឌ្ឍខ្លួនពីមួយដំណាក់កាលទៅដំណាក់កាល រហូតរីកដុះដាលមកដល់ឥឡូវ។

ជាមួយគ្នានេះ តាំងពីឆ្នាំ ២០០៥ មក ប៉េងហួតបានកំណត់អត្ថន័យ និងរកឃើញអ្វីដែលជាខ្លួនឯងបានយ៉ាងច្រើន រហូតឈ្នះពានជាច្រើនហូរហែ តាមរយៈការកសាងស្នាដៃ សមិទ្ធផលនានា ក៏ដូចជាការងារសង្គមជាដើម។

សមិទ្ធផលដ៏ត្រចះត្រចង់នេះក៏ដោយសារការខំប្រឹងប្រែង ពីសំណាក់អ្នកជាប់ពាក់ព័ន្ធទាំងអស់ដែលមានចំណែកនៅក្នុងក្រុមហ៊ុននេះ ដោយពួកគេមានបទពិសោធន៍យូរឆ្នាំ មាន ឆន្ទៈមុតមាំ និង ភាពច្នៃប្រឌិតខ្ពស់ ព្រមទាំងបានធ្វើឱ្យបុរី ប៉េង ហួត បានពង្រីកខ្លួនទៅជាក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធ ដូចជា៖

  • ក្រុមហ៊ុន បុរី ប៉េង ហួត អភិវឌ្ឍអចលនវត្ថុ
  • ក្រុមហ៊ុន បុរី ប៉េង ហួត សំណង់
  • ក្រុមហ៊ុន បុរី ប៉េង ហួត ផ្សារទំនើប
  • និងកំពុងពង្រីកគម្រោងអភិវឌ្ឍជាច្រើនទៅកាន់ទីតាំងនានា ដែលមានសក្តានុពលខ្លាំង ក្នុងព្រះរាជាណាចក្រកម្ពុជាទៀតផង។

រាល់ការអភិវឌ្ឍគម្រោងលំនៅដ្ឋានប្រណីត និងអគារពាណិជ្ជកម្មចម្រុះជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់ ប៉េងហួត គឺមានរួមបញ្ចូលនូវរចនាបថបរទេស និង រចនាបថខ្មែរ ដែលនាំមកនូវភាពទំនើប និងទាន់សម័យសម្រាប់ការរស់នៅ និង ប្រកបអាជីវកម្មផងដែរ។ ចង់ដឹងថា ១៤ឆ្នាំមកនេះ ប៉េង ហួត កំណត់អត្ថន័យបានបែបណាខ្លះ មកតាមដានវីដេអូខាងក្រោម៖

អត្ថបទ៖ ថា ម៉ាលីដា