CEO ក្មេង​បំផុត​ចក្រភព​អង់គ្លេស កើត​ឆ្នាំ​២០០៥ ស្អាត​ឥត​ទាស់

  • 2019-05-24 08:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ត្រឹម​តែ​មាន​រូប​សម្បត្តិ​ទាក់ទាញ​នោះ​ទេ លោក Jenh Oz នាយក​ប្រតិបត្តិ​ក្មេង​បំផុត​ប្រទេស​អង់គ្លេស​ក៏​ត្រូវ​បាន​គេ​សរសើរ​ពី​សមត្ថភាព​ដ៏​លេច​ធ្លោ​របស់​ខ្លួន​ផង​ដែរ។

តើ​អ្នក​នៅ​ចាំ​ទេ​ថា កាល​ពី​អាយុ​១២​ឆ្នាំ អ្នក​ធ្វើ​បាន​អ្វី​ខ្លះ? នៅ​អាយុ​នោះ ប្រហែល​ជា​ពួក​យើង​មិន​ទាន់​សម្រេច​បាន​សមិទ្ធផល​អ្វី​ធំដុំ​ឡើយ។ តែ​ចំពោះ Jenh Oz ដែល​ជា​នាយក​ប្រតិបត្តិ​ក្មេង​ជាង​គេ​ប្រទេស​អង់គ្លេស​គឺ​ធ្វើ​បាន​ច្រើន​ជាង​អ្វី​ដែល​គេ​រំពឹង​ទុក​ចំពោះ​ក្មេង​អាយុ​១២​ឆ្នាំ។

ក្នុង​ឆ្នាំ​២០១៧ នៅ​ពេល​ដែល​មាន​វ័យ​១២​ឆ្នាំ Jenh Oz បាន​ក្លាយ​ជា​ប្រធាន​ក្រុមហ៊ុន​មួយ​ដែល​មាន​ជំនាញ​ខាង​ផលិត​កម្មវិធី​កម្សាន្ត​សម្រាប់​យុវវ័យ​រួច​ទៅ​ហើយ ដែល​មាន​ឈ្មោះ​ថា iCoolKid។ ហើយ​នៅ​ពេល​នេះ នៅ​ពេល​ដែល​លោក​មាន​អាយុ​១៤​ឆ្នាំ គឺ​លោក​បាន​ក្លាយ​ជា CEO ពេញ​សិទ្ធិ​តែ​ម្ដង។

តាម​នោះ​ដែរ លោក​នាយក​វ័យ​ក្មេង​នេះ កើត​ឆ្នាំ​២០០៥ នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស។ ចាប់​តាំង​ពី​អាយុ​៨​ឆ្នាំ គឺ​លោក​បាន​មាន​គំនិត​ជ្រៅជ្រះ​ជាង​ក្មេង​រួម​ជំនាន់​រួច​ទៅ​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ កម្មវិធី​ដែល​លោក​រួម​នឹង​មិត្តភ័ក្ដិ​បង្កើត​ឡើង​នោះ កំពុង​រក​ចំណូល​បាន​ជា​មធ្យម​៥​ម៉ឺន​ដុល្លារ​ក្នុង​១​ខែ។

យ៉ាងណាក៏ដោយ ក្រៅ​ពី​សមត្ថភាព​ខ្ពស់​ទាំង​អាយុ​វ័យ​ក្មេង​នេះ Jenh Oz ក៏​ទាក់ទាញ​អ្នក​ដទៃ​ជាមួយ​រូប​សម្បត្តិ​ដ៏​សង្ហារ​របស់​ខ្លួន​ដូច​គ្នា។ មតិ​ជា​ច្រើន​បាន​លើក​ឡើង​ថា ប្រសិនបើ​លោក​មិន​ធ្វើ​ជំនួញ​ទេ អាជីព​តារា​ម៉ូដែល​ក៏​ស័ក្ដិសម​នឹង​លោក​ដែរ៕

ប្រភព៖ Kenh14   ប្រែសម្រួល៖ Caramel