PSG ចាញ់ Reims ១​ទល់​៣​ Mbappe បាត់​ឱកាស​ប្រជែង​ស្បែកជើង​មាស​ជាមួយ Messi

  • 2019-05-25 03:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ Ligue ១ Paris Saint-Germain បាន​បញ្ចប់​រដូវ​កាល របស់​ពួកគេ​ជាមួយ​នឹង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​នៅកីឡដ្ឋាន Stade de Reims ។

ខ្សែ​ការពារ​ឆ្វេង Baba Rahman ដែល Reims ​បាន​ខ្ចី​ជើង​ពី Chelsea បាន​​ស៊ុត​បើក​ការ​នាំ​មុខ មុន​ពេល​ដែល Mathieu Cafaro បាន​ស៊ុត​គ្រាប់​ទី​២​ទៅ​លើ​ក្រុម​ជើង​ឯក​Ligue ១​នៅ​ដើម​តង់​ទី​២។

យ៉ាងណា​ក្តី Kylian Mbappe តាម​បាន​១​គ្រាប់​មក​វិញ ជា​គ្រាប់​ទី​៣៣​​នៅ​ក្នុង​លីគ​សម្រាប់​រដូវ​កាល​នេះ មុន​ពេល​ដែល​ Reims ថែម​បាន​១​គ្រាប់​ទៀត​មុន​ចប់​ការ​ប្រកួត។

Messi ស៊ុត​បាន​​៣៦​គ្រាប់​ក្នុង​លីគ បាន​ន័យ​ថា Messi នឹង​ក្លាយ​ទៅ​ជា​ម្ចាស់​ស្បែកជើង​មាស​ទ្វីប​អឺរ៉ុប​ជា​លើក​ទី​៦។

ពាន​រង្វាន់​ស្បែកជើង​មាស​​របស់ UEFA ​ផ្តល់​ឲ្យ​កីឡាករ​ដែល​ស៊ុត​បាន​ច្រើន​គ្រាប់​បំផុត​សម្រាប់​លីគ​​​កំពូល​នៅ​អឺរ៉ុប។ Messi ​ជា​កីឡាករ​ម្នាក់​គត់​ធ្លាប់​​ឈ្នះ​ស្បែកជើង​​​មាស​ទ្វីប​អឺរ៉ុប​៥​ដង​ច្រើន​ជាង​​កីឡាករ​ណាៗ​ទាំង​អស់​​ចាប់​​ពី​ការ​​បង្កើត​រង្វាន់​នេះ​ឡើង​ដំបូង​តាំង​ពី​​ឆ្នាំ ១៩៦៨​មក៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខ លាងហ៊ត