Ramos ពិចារណា​ដើរ​ចេញ​ពី Real ស្របពេល​លេច​ឭ Liverpool ចង់​បាន

  • 2019-05-25 03:56:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool មាន​គម្រោង​ចង់​ទិញ​ប្រធាន​ក្រុម​របស់ Real Madrid គឺ Sergio Ramos ក្នុង​រដូវ​ក្ដៅ​នេះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹក​ពី​សារព័ត៌មាន​ពី​ប្រទេស​អេស្ប៉ាញ។

Ramos កំពុង​ពិចារណា​យ៉ាង​ខ្លាំង​អំពី​អនាគត​របស់​គេ​នៅ Real Madrid ក្រោយ​មាន​ការ​ជួប​គ្នា​ជាមួយ​ប្រធាន​ក្លឹប​លោក Florentiono Perez កាល​ពី​ដើម​ខែ​នេះ។ ផ្អែក​តាម​កាសែត​អេស្ប៉ាញ Marca និង El Chiringuito ខ្សែ​ការពារ​សញ្ជាតិ​អេស្ប៉ាញ​មិន​ប្រាកដ​ថា​បន្ត​នៅ​ Santioago Bernabeu និង​ជឿជាក់​​អាច​ផ្លាស់​ទៅ​ក្លឹប​ថ្មី ដែល​ជា​ជម្រើស​ល្អ​សម្រាប់​ភាគី​ទាំង​ពីរ។

Rmos មានក្ដី​មិន​សប្បាយ​ចិត្ត​ បន្ទាប់​ពី​ប៉ះ​សម្ដី​ជាមួយ Perez ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​របស់ Real បន្ទាប់​ធ្លាក់​ចេញ​ពី Champions League ៤-១ ដោយ​សារ Ajax។ Perez បាន​ស្ដី​បន្ទោស​លើ​​កីឡាករ​ Madrid ដោយ​លោក​មិន​សប្បាយ​ចិត្ត​ជាមួយ​អាកប្បកិរិយា​​របស់​ពួក​គេ ប៉ុន្តែ Ramos បា​​ចេញ​មក​ការពារ​មិត្ត​រួម​ក្រុម ហើយ​បោះសម្ដី​ថា៖ “ខ្ញុំ​​បាន​ផ្ដល់​គ្រប់​យ៉ាង​សម្រាប់​អាវ​នេះ ក្លឹប​នេះ និង​លោក” មុន​ពេល​បន្ថែម​ថា “លោក​ឯង​ឲ្យ​លុយ​ខ្ញុំ​មក​ ខ្ញុំ​នឹង​ចាកចេញ”។ ក្រោយ​មាន​ដំណឹង​នេះ​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​ Ramos ដូច​ជា Liverpool, Manchester United, PSG, Juventus និង​ក្លឹប​មួយ​ចំនួន​ទៀត៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម