ខាងក្រោយ ៣ គ្រាប់+ខាងមុខចោះធ្លុះ​អេក្រង់ Vivo Z5x ធូរថ្លៃតែត្រឹម ២០០ ដុល្លារស្តើង

  • 2019-05-25 06:36:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ត្បិត​បាន​អភិវឌ្ឍ​ចូល​ដល់​ជំនាន់​កាមេរ៉ា​ផុស (Pop-up) រួចហើយក៏ដោយ ​ប៉ុន្តែ​ក្រុមហ៊ុន Vivo ក៏បាន​ថយ​មួយ​ជំហាន​ងាក​មក​ច្នៃប្រឌិត​រចនាបថ​កាមេរ៉ា​មុខ​ប្រភេទ​ទម្លុះ​អេក្រង់​លើ​ម៉ូឌែល​ថ្មី​របស់​ខ្លួន​គឺ Z5x ដែល​ទើប​ចេញ​ផ្សាយ​នៅ​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ។

បំពាក់​នូវ​អេក្រង់​ទំហំ ៦,៥៣ អ៊ីញ ប្រភេទ LCD ​កម្រិត​បង្ហាញ ១ ០៨០ x ២ ៣៤០ ភីកសែល ដោយ​កាមេរ៉ា​មុខ​ចោះ​ក្នុង​អេក្រង់​ទំហំ ១៦MP មាន Apeture f/2.0 ស្រប​ពេល​កាមេរ៉ា​ក្រោយ​ ៣ គ្រាប់​មាន​ឡេន​មេ​ទំហំ 16MP (f/1.78) គ្រាប់​ទី​ពីរ​ទំហំ 8MP (f/2.2) និង​គ្រាប់​ទី​បី 2MP (f/2.4)។

ប្រើប្រាស់​បន្ទះ​ឈីប Qualcomm Snapdragon 710 មាន​ជម្រើស RAM 4/6/8GB និង​អង្គ​ផ្ទុក​ទំហំ 64/128GB ប្រភេទ UFS 2.1។ មាន​ថាមពល​ថ្ម​ធំ ៥ ០០០mAh គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង ១៨ វ៉ាត់។

ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិ Android 9 Pie ស្រប​ផ្ទៃ​កម្មវិធី Funtouch 9 និង​ដាក់​លក់​នៅ​ទីផ្សារ​ចិន​ចាប់​ពី​ថ្ងៃ​ទី ១ ​មិថុនា​ត​ទៅ។ ចំពោះ​តម្លៃ​មាន​ចាប់​ពី​ ២០២ ដុល្លារ ឡើង​ដល់ ២៨៩ ដុល្លារ​ ផ្អែក​តាម​ប្រភេទ​នៃ​ RAM និង​អង្គ​ផ្ទុក។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា