​Hacker ​បង្កប់​មេរោគ​ចូល​ Gmail ​នៅ​ទីក្រុង​មួយ​នៅ​អាមេរិក​មិន​ឲ្យ​ប្រើ​បាន

  • 2019-05-25 04:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google ​បាន​សម្រេច​បិទ​សេវាកម្ម​ Gmail ​មួយ​រយៈ​ ក្នុង​ទីក្រុង​ Baltimore ជា​ក្រុង​ធំ​មួយនៅ​រដ្ឋ Maryland ​សហរដ្ឋ​អាមេរិក​។

ទីក្រុង​ Baltimore

​មេរោគ​បណ្ដាញ​អ៊ិនធើណិត​មួយ​ឈ្មោះ​ថា ​ransomware attack ​បាន​វាយ​ប្រហារ​លើ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋ​នោះ​ទាំង​មូល ​រួម​ទាំង​សេវាកម្ម Gmail របស់ Google ​ប្រព័ន្ធ​គ្រប់គ្រង​ការ​បង់​ថ្លៃ​ទឹក​និង​ភ្លើង និង​ដំណើរការ​ចរចរណ៍​កាស​អេឡិចត្រូនិច Bitcoins ​ថែម​ទៀត​ផង។ ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់ Google ​មក​ចុះ​ធ្វើ​អន្តរាគមន៍​ដោយ​បិទ​ប្រព័ន្ធ​មួយ​រយៈ​សិន ​ដោយ​សន្យា​ថា​នឹង​ជួសជុល​ឡើង​វិញ​អាច​នឹង​ប្រើ​ពេល​ដល់ ១ ​ខែ​ឯណោះ។

​អ្នក​នាំ​ពាក្យ​ជាន់​ខ្ពស់​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google ​ក៏​បាន​ឲ្យ​​ថា ​យើង​កំពុង​ខិត​ខំ​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​លើ​សេវាកម្ម Gmail ក៏​ដូច​ជា​កំពុង​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពល​រដ្ឋ​រស់​នៅ​ទីក្រុង​ដ៏​ធំ​នេះ​ផង​ដែរ។

​សូម​បញ្ជាក់​ដែរ​ថា ​មក​ទល់​​ពេលនេះ​ ប្រព័ន្ធ​ផ្សេងៗ​បាន​ដោះស្រាយ​រួច​ហើយ ក៏​ប៉ុន្តែ​វិបសាយ​ផ្តល់​ព័ត៌មាន​សាធារណៈ​របស់​អាជ្ញាធរ​ទីក្រុង​នោះ នៅ​មិន​ទាន់​អាច​ទទួល​សារ ​ឬ​ផ្ញើរសារ​ឲ្យ​អ្នក​ប្រើប្រាស់​ចូល​ទៅ​បាន​នោះ​ទេ៕

អត្ថបទទាក់ទង៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម