ដឹង​យ៉ាង​ម៉េច​ទេ ខែ​ឧសភានេះ ​តារា​ល្បី​ៗ​ខ្មែរជា​ច្រើន​គូនាំ​គ្នា​ចូល​រោងការ​បន្តកន្ទុយ​គ្នា

  • 2019-05-25 07:10:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ទំនៀម​ជា​យូរ​មក​ហើយ​របស់​ខ្មែរ​យើង នៅ​មុន​រៀប​ចំ​ទុកដាក់​កូន​ចៅ ឲ្យ​មាន​ប្ដី​មាន​ប្រពន្ធឪពុក​ម្ដាយ​ទាំង​សង្ខាង​រមែង​រក​គ្រូ​គុណ​គូរ​ថ្ងៃ​ខែ ល្អ​សម្រាប់​កូន​ៗ​ចាប់​ដៃ​គ្នា​ទៅ​រក​ទទួល​មាន​បាន កើត​មាស​កើត​ប្រាស់ និង​គ្រួសារ​មាន​សុភមង្គល។ គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត នៅ​ក្នុង​ខែ​ឧសភា នេះ តារា​ល្បី​ៗ​ខ្មែរ​ច្រើន​ដួង គុណគូរ​ត្រូវ​ជា​ខែ​មង្គល​របស់​ខ្លួន ពោល​គឺ តារា​ល្បី​ៗ​ខ្មែរ​ច្រើន​ដួង​មែន ដែល​បាន​រៀប​មង្គល​ការ​ក្នុង​ខែ​នេះ។​

១.សុគន្ធ កញ្ញា និង​លោក អ៊ឹង សុខលី៖ គូស្វាមី ភរិយា មួយ​គូ​នេះ គឺ​ជា​គូ​ចុង​ក្រោយ​គេ​ដែល​បាន​រៀបការ​រួច​ហើយ​នៅ​ក្នុង​ខែ​ឧសភា ហើយ​ក៏​ជា​ពិធី​ដ៏​ឧឡារិក​មួយ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ​ដែរ។ មង្គល​ការ​របស់​ពួក​គេ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១៦ ឧសភា នៅ​សណ្ឋាគារ​សុខា​ដ៏​ស្កឹមស្កៃ។

២.តារា​ម៉ូដែល​រូប​សង្ហា ឃឹម សានីត៖ តារា​ម៉ូដែល​រាង​ខ្ពស់​ស្រឡះ​រូប​នេះ បាន​ចូល​រោង​ការ​មុន សុគន្ធ​កញ្ញា ៣​ថ្ងៃ។ ពិធី​របស់​លោក បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី ១៣ ឧសភា កន្លង​ទៅ​នៅ​ភោជនីយដ្ឋាន សេវិនប្រាយ ទួល​គោក។ ភរិយា​របស់​លោក គឺ​ជា​​នារី​ស្រស់​ស្អាត​មួយ​រូប មាន​ឈ្មោះ កែវ ស្រីពៅ អាយុ២៣ឆ្នាំ ជា​គ្រូ​ពេទ្យ​ម្នាក់​បម្រើ​ការ​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​មួយ។

៣.តារា​ចម្រៀង ឃី សុឃុន៖ មង្គល​ការ​របស់​តារា​ចម្រៀង​ហង្សមាស បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១០​ ខែឧសភា​នេះ ​នៅ​គេហដ្ឋាន​ខាង​ស្រី​ដែល​ស្ថិតនៅ​ខេត្តតាកែវ​។​ ​ពិធី​របស់​លោក​ក៏​មានការ​អញ្ជើញ​ភ្ញៀវ​ជា​អ្នក​​សិល្បៈ​ ជាពិសេស​តារា​ចម្រៀង​នៅក្នុង​ផលិតកម្ម​ហង្ស​មាស​ជាច្រើន​​។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ការ​សរសើរ​ថា​អនាគត​ភរិយា​របស់​លោក​មាន​រូប​សម្រស់​ស្រស់​ស្អាត​មិន​ចាញ់​តារា​ប៉ុន្មាន​ឡើយ៕

៤.លោក ប៊ុន រតនា ហៅ សេម ជាមួយ អ៊ី លីឈី៖ មួយ​គូរ​នេះ ក៏​អធិកអធម​មិន​ធម្មតា​ដែរ ដោយ​ខាង​ស្រី គឺ​ជា​តារា​ស្រី​ដ៏​ស្រស់​ស្អាត។ ឯ​ខាង​ប្រុស គឺ​ជា​អតីត​អ្នក​ដឹកនាំ​សម្ដែង​របស់​ផលិតកម្ម​ថោន បច្ចុប្បន្ន គឺ​ជា​ថៅកែ​ហ្គារ៉ាស់​ឡាន​មួយ​កន្លែង បូក​រួម​នឹង​ជំនួញ​មួយ​ចំនួន​ទៀត។ សេម និង អ៊ី លីឈី រៀបការ​នៅ​ថ្ងៃ​ទី ០៥ ឧសភា ២០១៩ ​ឌឺ​ព្រេ​មៀសែ​ន​ធឺ​សែនសុខ​ ។

៥.អន រ៉ាស៊ី​សុមេត្តា ហៅ ណូម័រ៖ ពិធីការិនី និង​ជា​តារា​សម្ដែង មិន​ទាន់​បាន​ចូល​រោងការ​នៅ​ឡើយ​ទេ ប៉ុន្តែ​បាន​ដើរ​ចែក​ធៀប​អញ្ជើញ​ភ្ញៀវ​កិត្តិយស​រួច​ហើយ។ ស្វាមី​របស់ ណូម័រ គឺ​ជា​វីជេ សុភា អតីត​ពិធីករ​ទូរទស្សន៍ MyTV។ ពិធី​មង្គល​របស់ តារា​ប្រុស ស្រី​មួយ​គូ​នេះ គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ២៨ ឧសភា ២០១៩​នេះ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ៕

អាន៖ អ្នក​ដឹកនាំសម្ដែង​​នៅ​ថោន​ បាន​រៀបការ​ ជាមួយ​នារី​ដ៏​ស្រស់​ស្អាត​

អាន៖ ភស្តុតាង​មាំៗ សង្ស័យ ឆន សុវណ្ណារាជ ខូចចិត្ត​ខ្លាំង​

អាន៖ ទិដ្ឋភាព​​ពិធី​មង្គល​ លំដាប់​អភិជន​របស់ ឱក សុគន្ធកញ្

អត្ថបទ៖ ទារិកា